សង្គម

អាម៉ាប៉ាប៉ាញ៉ូស

សៀមរាប៖ យុវជន​ម្នាក់ បាន​កាត់តបញ្ជូលសម្លេងបំភ្លៃការពិតចោទប្រកាន់មកលើអាជ្ញាធរខេត្ត​សៀមរាប ខណៈ​ចុះ​រុះរើ​សាងសង់​ផ្លូវ បានមកបំភ្លឺសារភាពកំហុស និងសុំទោសជាសាធារណៈ។

យុវជនខាងលើនេះមាន ឈ្មោះ ទ្រី គឹមហាន ភេទប្រុស អាយុ ២៦ឆ្នាំ បានកាត់តបញ្ជូលបន្ថែមសម្លេងស្រែកទ្រហោយំរបស់ប្រជាពលរដ្ឋចោទប្រកាន់មកលើអាជ្ញាធរ ក្នុងបណ្តាញសង្គម Tik Tok និងសរសេរជាខ្លឹមសារថា “រដ្ឋបាលខេត្តសៀមរាប ចុះរុះរេីរបងផ្ទះ ដោយមិនមានការព្រមព្រៀងពីម្ចាស់ផ្ទះជិត ១០០ផ្ទះ”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក យុវជន​នេះ​សារភាព​ថា ការផុសកាត់តបញ្ជូលសម្លេង និងចោទប្រកាន់នេះ មានគោលបំណង ដើម្បីចង់បានការចាប់អារម្មណ៍លើគណនីបណ្តាញសង្គម TikTok របស់ខ្លួន និងទទួលបានផលប្រយោជន៍អាជីវកម្មផ្ទះសំណាក់ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។

សូមបញ្ជាក់ថាយុវជនខាងលេីនេះ មានស្រុកកំណេីតនៅខេត្តបាត់ដំបង តែបច្ចុប្បន្នបានមករស់នៅក្នុងខេត្តសៀមរាប និងបានជួលផ្ទះដេីម្បីប្រកបមុខរបរផ្ទះសំណាក់ ដែលស្ថិតនៅក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងបងប្អូនប្រជាពលរដ្ឋនៅលើដងផ្លូវដែលរដ្ឋបាលខេត្តបានបើកចាប់ពីផ្លូវជាតិលេខ៦ ភ្ជាប់ទៅផ្លូវ ៧មករា គឺសុទ្ធតែបានសម្រុះសម្រួល និងការចូលរួមរុះរើដោយស្ម័គ្រចិត្ត ហើយរូបភាព ដែលយុវជនរូបនេះយកមកកាត់តនោះ គ្រាន់តែជាសកម្មភាពរបស់អាជ្ញាធរ បានជួយដល់ការរុះរើរបស់ប្រជាពលរដ្ឋ​តែ​ប៉ុណ្ណោះ។

រដ្ឋបាលខេត្ត សូមទទូចស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋ និងយុវជនទាំងអស់ សូមប្រើប្រាស់បណ្តាញសង្គមឲ្យបានត្រឹមត្រូវ កុំបំភ្លៃការពិត។ រដ្ឋបាលខេត្ត នៅតែបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះសាធារណៈមតិ ដែលលើកឡើងនូវសំណូមពរ បញ្ហាប្រឈម ដោយមានមូលដ្ឋានច្បាស់ ដើម្បីរដ្ឋបាលខេត្ត មានលទ្ធភាពដោះស្រាយ និងឆ្លើយតបបានទាន់ពេលវេលា៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor