
សេដ្ឋកិច្ច
អាម៉ាប៉ាប៉ាញ៉ូសខេត្តស្វាយរៀងលោកផិងនិលប្រធានសាខាកបប(កាំកុងត្រូល)បានចុះត្រួតពិនិត្យនៅច្រកទ្វារអន្តរជាតិបាវិតបានរកឃើញខ្មងគោ(ក្រចកជើងគោ)នាំចូលពីប្រទេសវៀតណាមបសរុបប្រមាណជាង២៤០០kgស្មើ១២០កេស នៅថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ២០២០។
លោកបានបន្តថា ក្រោយពីទទូលបានការស្នើសុំកិច្ចសហការពីសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង មន្ត្រីសាខា ក ប ប ខេត្តស្វាយរៀងបានចុះពិនិត្យ ខ្មងគោ នាំចូលពីប្រទេសវៀតណាមតាមច្រកអន្តរជាតិបាវិត ស្វាយរៀង។សកម្មភាពការងារ ត្រួតពិនិត្យ មន្ត្រីជំនាញយើងបានយក ក្រចកជើងគោ មកពិនិត្យនៅមន្ទីពិសោធន៍ខ្នាតតូចរបស់សាខា ក ប ប ស្វាយរៀង ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

លោកបានបន្តថា ជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញយើងពុំរកឃើញមានសារធាតុគីមី ( Formalin ) ទេ ។ ប៉ុន្តែមន្ត្រីយើងបានពិនិត្យឃើញថា ក្រចកជើងគោចនួន ១២០ កេស ស្មើ និង ២៤០០ kg ឃើញថា ៖
- - គ្មានឯកសារបញ្ជាក់ពីប្រភពដើម
- - គ្មានលិខិតអនុញ្ញាតនាំចូល
- - ការដឺកជញ្ជូនគ្មានលក្ខណបច្ចេកទេស ( ទូខ្លាស់សេ ) ។

លោកបានបញ្ជាក់បន្ថែមថា មន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូត ក្រចចជើងគោទាំងនោះធ្វើការដុតកម្ទេចចោលនៅនៅទីលានចាក់សំរាមខេត្តស្វាយរៀង។ ក្រោយពីធ្វើសកម្មភាពនិងពិនិត្យរួចមកត្រូវបានដកហូតយករបស់ទាំងនោះមកដុតម្ទេចចោលដោយបានសហការ ពីអាជ្ញាធរដែនដី និង សាខាគយខេត្តស្វាយរៀងផងដែរ ៕






