សេដ្ឋកិច្ច
អាម៉ាប៉ាប៉ាញ៉ូស
«បញ្ហាកូវីដ១៩ អាចដោះស្រាយបាន ព្រោះកម្ពុជាជាប្រទេសកសិកម្ម ដូច្នេះយើងត្រូវបង្កើនការផលិត និងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូចឲ្យមានតម្លៃល្អប្រសើរ»។ នេះជាការលើកឡើងរបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងកម្មវិធីជួបសំណេះសំណាលជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តប៉ៃលិន កាលពីពេលថ្មីៗនេះ។
លោករដ្ឋមន្រ្តីបន្តថា កសិករតាមរយៈការតភ្ជាប់កសិ-ពាណិជ្ជកម្ម និងទីផ្សារ។ លោករដ្ឋមន្រ្តី បានណែនាំដូច្នេះថា កសិករ ត្រូវបង្កើនការដាំដុះផលិតផលកសិកម្មសក្ដានុពលមួយចំនួនដូចជា ដំណាំមៀន តាង៉ែន ដំឡូងមី រួមទាំងដំណាំផ្សេងៗទៀត និងការចិញ្ចឹមសត្វជាដើម ខណៈផលិតផលទាំងនោះ កំពុងមានទីផ្សានៅប្រទេសចិន និងបណ្ដាប្រទេសជាច្រើនទៀត។
ពាក់ព័ន្ធនឹងវិស័យកសិកម្ម កន្លងមករដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម បានចុះផ្សព្វផ្សាយ និងផ្តល់បច្ចេកទេសដល់កសិករ នៅតាមបណ្តាខេត្តគោលដៅនានា ក្នុងន័យពង្រឹងការដាំដុះ និងប្រែក្លាយការដាំដុះបែបបុរាណទៅជាលក្ខណៈបច្ចេកទេសវិញ ដើម្បីទទួលបានផលច្រើនជាងមុន៕