បច្ចេកវិទ្យា

អាម៉ាប៉ាប៉ាញ៉ូស

បច្ចុប្បន្ននេះ នៅក្នុងប្រទេសកម្ពុជាការធ្វើវីដេអូ ឬ Vlog ដើម្បីបង្ហោះនៅក្នុងបណ្តាញសង្គម Facebook, Youtube ពិតជាទទួលបានការចាប់អារម្មណ៍ និងពេញនិយមយ៉ាងខ្លាំង។ ជាក់ស្តែងការធ្វើវីដេអូ ឬ Vlog នេះមានច្រើនប្រធានបទ ឬ Contents ដែលមានដូចជា វីដេអូបែបដំណើរកម្សាន្ត ការតុបតែងខ្លួន ឬ Make up វីដេអូចែករំលែកចំណេះដឹង វីដេអូពីសកម្មភាពប្រចាំថ្ងៃ និង Reaction បទចម្រៀងល្បីៗជាដើម គឺសុទ្ធសឹងទទួលបានការគាំទ្រពីមហាជន ពិសេសមិត្តៗយុវវ័យតែម្តង។

ដូច្នេះប្រាកដជាឆ្ងល់ហើយមែនទេ? សម្រាប់អ្នកធ្វើវីដេអូ ឬ Vlogger ទម្រាំបានចេញជាវីដេអូ តើពួកគេត្រូវការឧបករណ៍ ឬ សម្ភារៈអ្វីខ្លះ?​ ខាងក្រោមនេះជាឧបករណ៍ទាំង 5យ៉ាងដែល Vlogger មិនអាចបំភ្លេចបាន៖

1. កាមេរ៉ា (Camera)៖ អ្វីដែលសំខាន់បំផុតសម្រាប់​ Vlogger គឺគុណភាពរបស់វីដេអូ។ ដូច្នេះគួរជ្រើសរើសកាមេរ៉ាដែលអាចផ្តិតយករូបភាព ឬវីដេអូបានច្បាស់ល្អមិនថាជិត ឬឆ្ងាយ ពិសេសគឺអាចថតច្បាស់គ្រប់ពេលវេលា គ្រប់ប្លង់។

2. ម៉ាក្រូហ្វូន (Microphone)៖ អ្វីដែលជាចំណុចសំខាន់ទី2 នៅក្នុងវីដេអូគឺសម្លេង ព្រោះកាលណាសម្លេងរអាក់រអួល ឮមិនច្បាស់ ក៏ជាបញ្ហាដែលធ្វើឲ្យអ្នកទស្សនាលែងចង់ទស្សនា លែងចង់តាមដានផងដែរ។

3. ភ្លើង (Flash ឬ Light System)៖ មិនថាវីដេអូដែលថតនៅក្នុងផ្ទះ ឬថតនៅខាងក្រៅទេ គឺសុទ្ធតែត្រូវការពន្លឺ ឬភ្លើងជំនួយ ព្រោះបើខ្វះពន្លឺ នោះវីដេអូនឹងប្រែទៅងងឹត ព្រាលៗមិនច្បាស់។ ដូច្នេះការប្រើប្រាស់ភ្លើងពិតជាសំខាន់ណាស់ ដើម្បីឲ្យវីដេអូអ្នកមើលទៅស្រស់ស្រាយ មានពន្លឺ ពិសេសភ្លើងគឺអាចជួយបំភ្លឺមុខអ្នកឲ្យច្បាស់ ទាក់ទាញថែមមួយកម្រិតទៀត។ 

4. ជើងទម្រ (Tripod)៖ ឧបករណ៍ជើងទម្រកាមេរ៉ា និងទូរស័ព្ទ ដើម្បីងាយស្រួលក្នុងការរក្សាលំនឹងវីដេអូ និងងាយស្រួលថតរូបជាក្រុម ឬថតរូបទេសភាពផ្សេងៗ។ 

5. ឧបករណ៍ទប់លំនឹង (Gimbal /Stabilizer)៖ ឧបករណ៍កាន់ក្នុងដៃសម្រាប់ទប់លំនឹងពេលកំពុងថតរូប ឬថតវីដេអូផ្សេងៗ ដើម្បីកាត់បន្ថយភាពញ័រ​ ឬរង្គើ។

ឈប់! ឈប់! របស់ពិសេសមួយទៀត ដែល Vlogger រួមទាំងអ្នកទាំងអស់គ្នាគួរមានក្នុងដៃគ្រប់ពេល ហើយវាប្រៀបដូចជាកាមេរ៉ា ថែមទាំងមានលក្ខណៈពិសេសៗនោះគឺស្មាតហ្វូន OPPO Reno4។ ដូច្នេះតើ OPPO Reno4 មានមុខងារ និងបច្ចេកវិទ្យាទំនើបអ្វីខ្លះ? ពេលនេះសុំលើក 4 ចំណុចធំៗពិសេសៗមកនិយាយ៖

  1. មុខងារ និងបច្ចេកវិទ្យាកាមេរ៉ា៖​ OPPO Reno4 បំពាក់មុខងារ AI Color Portrait ទាំងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ ដែលមានសមត្ថភាពក្នុងការរក្សាពណ៌មនុស្ស និងជម្រុះពណ៌ផ្ទៃខាងក្រោយឲ្យទៅជាសខ្មៅ។ រីឯមុខងារ Monochrome Video គឺលេចធ្លោជាមួយនឹងពណ៌ Highlight របស់សម្លៀកបំពាក់។ ឯមុខងារ Night Flare Portrait វិញគឺអស់ក្តីបារម្ភថតរូបពេលយប់ ដែលផ្តិតរូបភាពចេញមកមានពន្លឺច្បាស់ក្នុងពេលរាត្រី។ ដោយឡែក AI Slow Motion 960fps គឺជាមុខងារដែលចាប់រាល់សកម្មភាពយឺតៗរហូតបានដល់ទៅ 960ប្លង់ត្រឹមតែ 1វិនាទី គឺពិតជាងាយស្រួលក្នុងការធ្វើវីដេអូកម្សាន្ត ឬ Vlog។ មិនតែប៉ុណ្ណោះ OPPO Reno4 ក៏មានមុខងាររួមបន្សំជាច្រើនដូចជា មុខងារ Ultra Night Mode, Ultra Dark Mode, Ultra Clear 108MP និងមុខងារថតរូបកៀកជិតបែប Macro និងថតបានមុំទូលាយ Wide Angel ងាយៗ។
  2. បច្ចេកវិទ្យាសម្គាល់វៃឆ្លាត៖ OPPO Reno4 បំពាក់នូវបច្ចេកវិទ្យាសម្គាល់វៃឆ្លាត (AI enhanced Smart Sensor) ដែលរួមមាន មុខងារការពារការសម្ងាត់វៃឆ្លាត មុខងារបញ្ជាដោយកាយវិការ មុខងារបង្វិលអេក្រង់វៃឆ្លាត និងមុខងាររក្សាពន្លឺអេក្រង់វៃឆ្លាត។
  3. បច្ចេកវិទ្យា VOOC 0 សាកថ្មលឿន 30W សាក 20នាទីបាន50% សាក 5នាទីមើលវីដេអូបាន 2​ម៉ោង។ 
  4. សមត្ថភាព និងល្បឿន៖ OPPO Reno4 បំពាក់នូវបន្ទះឈីបQualcomm Snapdragon 720G ជាមួយនឹង RAM ធំ 8GB និងទំហំ ROM ធំ 128GB ។​ ពិសេសគឺបច្ចេកវិទ្យាជំនួយល្បឿនក្នុងការលេងហ្គេម Hyper Boost 3.0។

វ៉ូវ ! OPPO Reno4 ពិតជាពិសេសមែនទែន ហើយអាចនិយាយបានថាសមត្ថភាពស្មាតហ្វូននេះគឺប្រៀបបានដូចជា កាមេរ៉ាធំៗ ឬកាមេរ៉ាបែបអាជីពអ៊ីចឹង។ មិនតែប៉ុណ្ណោះ ស្មាតហ្វូននេះក៏មានសមត្ថភាពលំនឹងយ៉ាងល្អ ដោយមិនចាំបាច់ប្រើឧបករណ៍ទប់លំនឹង ឬ Gimbal Stabilizer។ ជាងនេះទៅទៀត OPPO Reno4 គឺអាចផ្តិតយករូបភាពច្បាស់ទាំងពេលថ្ងៃ និងពេលយប់ដោយមិនចាំបាច់ប្រើភ្លើងជំនួយ ឬ Flash ឡើយ។

ចុះអ្នកវិញ  គិតថាគួរប្រើឧបករណ៍បច្ចេកវិទ្យាអ្វីខ្លះសម្រាប់ថតវីដេអូ ក៏ដូចជាបង្ហាញភាពលេចធ្លោរបស់អ្នកក្នុងបណ្តាញសង្គម?

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor