(ខេត្តតាកែវ)៖ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀនខេត្តតាកែវ សហកាជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកទ្រាំង បានចុះបង្ក្រាបករណីជួញដូរសារធាតុញៀន ដោយខុសច្បាប់ និងឃាត់ខ្លួនស្ត្រីម្នាក់ ព្រមទាំងដកហូតបានគ្រឿងញៀន ជាងកន្លះគីឡូក្រាម នារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចភូមិស្មោង ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ។

លោក ង៉ែត ចាន់ធី បានថ្លែងឱ្យដឹងថា ប្រតិបត្តិការសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ១នាក់ មានឈ្មោះ ប៉ាល់ ថាវី អាយុ២៣ឆ្នាំ រស់នៅភូមិ ស្មោង ឃុំ ស្មោង ស្រុកទ្រាំង ខេត្តតាកែវ ដោយដកហូតបានម៉្សៅក្រាមសថ្លាចំនួន១៤កញ្ចប់ ទម្ងន់៥០៤.១៧ក្រាម (ថ្លឹងទាំងសំបក់ថង់), ជញ្ជីងថ្លឹងថ្នាំញៀចំនួន ០២គ្រឿង និងទូរស័ព្ទ០១គ្រឿង។

បើតាមលោក ង៉ែត ចាន់ធី បានបញ្ជាក់ថា ជនសង្ស័យបានឆ្លើយសារភាពថាគ្រឿងញឿនទាំងអស់នេះ ជារបស់ប្ដីរបស់ខ្លួន ដែលពេលនេះបានរត់គេចខ្លួនបាត់ហើយ។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅតុលាការចាត់ការតាមច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor