header ads

Sponsor

ព័ត៌មានជាតិ

អាម៉ាប៉ាប៉ាញ៉ូស

នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ នេះ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឱ្យលោកបណ្ឌិត ប្រ៊ីស វុំាងសង់ សាស្រ្ដាចារ្យរង និងជាប្រធានវិជ្ជាស្ថានបារាំងចុងបូព៌ាប្រទេស ក្រុងសៀមរាប ចូលជួប និងបង្ហាញពីឯកសារស្រាវជ្រាវទាំងប៉ុន្មាន ចាប់ពីស្ថាប័ននេះចូលរួមកិច្ច ការអភិរក្សក្នុងតំបន់រមណីយ ដ្ឋានអង្គរ ដើម្បីរក្សាទុកក្នុងមជ្ឈមណ្ឌលអន្តរជាតិស្រាវ ជ្រាវ និងតម្កល់ឯកសារអង្គរ របស់អាជ្ញាធរជាតិអប្សរា។

លោកបណ្ឌិត ប្រ៊ីស វុំាងសង់ បានជម្រាបឯកឧត្តមអគ្គ នាយកអាជ្ញាធរជាតិអប្សរាថា លោកបានប្រមែប្រមូលឯកសារដែលពាក់ព័ន្ធក្នុងតំបន់រមណីយដ្ឋាន និងដែលមាន ប្រយោជន៍ ប្រគល់ជូនអាជ្ញាធរជាតិអប្សរា សម្រាប់រក្សាទុកជាឯកសារជាតិ។ តាមការបញ្ជាក់របស់លោកបណ្ឌិត ប្រ៊ីស វុំាងសង់ ដើម្បីឱ្យដំណើរ ការចងក្រងឯកសារទាំងនេះមានប្រសិទ្ធភាពល្អ វិជ្ជាស្ថានបារាំងចុងបូព៌ា គ្រោងរៀបចំវគ្គបណ្ដុះបណ្ដាលដល់អ្នកពាក់ ព័ន្ធ រួមមានមន្រ្តីរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូច ជាអាជ្ញាធរជាតិអប្សរាជាដើម។

រូបភាពទី១
រូបភាពទី២
រូបភាពទី៣

មានប្រសាសន៍ក្នុងជំនួបនៅ ពេលនោះ ឯកឧត្តម ហង់ ពៅ បានថ្លែងអំណរគុណដល់តំណាងវិជ្ជាស្ថានបារាំងចុង បូព៌ា ដែលយល់ព្រមប្រគល់ឯកសារទាំងអស់មកឱ្យអាជ្ញាធរជាតិអប្សរា ស្របតាមអនុសាសន៍របស់គណៈ កម្មាធិការអន្ដរជាតិ អាយស៊ីស៊ី- អង្គរ នាពេលកន្លងមក។ បន្ថែមពីនោះ ឯកឧត្តមអគ្គនាយក ក៏ស្នើដល់ភាគីបារាំង ពិនិត្យលទ្ធភាពប្រគល់រាល់ឯកសារលម្អិតៗបន្ថែមជុំវិញកិច្ចការស្រាវជ្រាវ និងអភិរក្សក្នុងតំបន់រមណីយដ្ឋានអង្គរ លើសពីសៀវភៅ និងឯកសារដែលបានសរសេរឬចងក្រងរួច។ ឯកឧត្តមអគ្គនាយកជឿជាក់ថា ស្ថាប័នទាំងពីរនឹងធ្វើការជាមួយគ្នាដោយរលូនលើកិច្ចការទាំងនេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post