header ads

Sponsor

សមត្ថកិច្ចបានអោយដឹងថាបុរសម្នាក់បានស្លាប់នៅកន្លែងកើតហេតុ ខណៈជួលផាសអាប់ជិះហើយជួបគ្រោះថ្នាក់ចរាចរណ៍បុកប៉ះទង្គិចជាមួយរថយន្តក្រុងដឹកអ្នកដំណើរ។
ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២២និង៥០នាទី ត្រង់ចំណុចភូមិទី២ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា មុនពេកកើតហេតុ ផាសអាប(រ៉ឺម៉កកង់បី) ពណ៌សពាក់ស្លាកលេខភ្នំពេញ 1MH-1856 បើកបរដោយឈ្មោះ ទុយ ម៉ាច ភេទប្រុស អាយុ៥៨ឆ្នាំ ស្នាក់នៅផ្ទះC១១ផ្លូវបេតុង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរធ្វើការនៅនាយកដ្ឋានអង្គរក្ស ក្នុងស្ថានភាពស្រវឹងស្រារជោកជាំលែងដឹងខុសត្រូវ និងអ្នករួមដំណើរជិះក្នុងម្នាក់មិនស្គាល់ឈ្មោះ និងអាសយដ្ឋាន មកដល់ចំណុចកើតហេតុបានប៉ះទង្គិចជាមួយរថយន្តក្រុងដឹកអ្នកដំណើរ តែម្តង បណ្តាលឲ្យស្លាប់អ្នករួមដំណើរភ្លាមៗនៅកន្លែងកើតហេតុ ។
ចំណែករថយន្តទេសចរណ៍៤២កៅអី ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 3E-2240 របស់ក្រុមហ៊ុនដឹកអ្នកដំណើរមួយ បើកបរដោយបុរសមិនស្គាល់ឈ្មោះ និងអាសយដ្ឋាន (ក្រោយពេលកើតហេតុគេចខ្លួនបាត់) ។

ចំពោះករណីខាងលើនេះកម្លាំងជំនាញបានសហការប្រគល់ជូនទាំងមធ្យោបាយ និងអ្នកបើកបររ៉ឺម៉កកង់បី និងសាកសពទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោគរាជធានីភ្នំពេញរួចរាល់ ដើម្បីបន្តនីតិវិធី ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post