សង្គម

អាម៉ាប៉ាប៉ាញ៉ូស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ បើយោងតាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ លោកឧត្តមសេនីយ៍ឯក ហ៊ាង ហ្វខាយ ជាជនជាតិចិន មុខរបរជាអភិបាលក្រុមហ៊ុន ជីន លីស៊ុន Cambodia Co.Ltd និង គូកនជាច្រើននាក់ទៀត ត្រូវបានតុលាការចោទប្រកាន់ចំនួន៣បទល្មើ.ស ។

បទល្មើ.សដែលចោទប្រកាន់គឺ «មិនអនុវត្តសេចក្តីសម្រេចរបស់តុលាការ បទ ក្លែងបន្លំឯកសារសាធារណៈ និង បទបំភាន់មន្ត្រីសុរិយោដីអោយចុះបញ្ជី» ពាក់ព័ន្ធការធ្វើឯកសារ រំលោ.ភយកដីអ្នកដទៃទំហំជាង៤ហិកតា ស្ថិតនៅភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌដង្កោ (បច្ចុប្បន្នខណ្ឌពោធិ៍សែនជ័យ) ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមប្រភពព័ត៌មានគឺ ដំណើររឿងនេះ ផ្តើមចេញពីជនត្រូវចោទទាំងអស់ បានយកដីរបស់ឈ្មោះ សុខ សាខឿន ភេទស្រី អាយុ៦៥ឆ្នាំ ទំហំជាង៤ហិកតា មានទីតាំងស្ថិតនៅភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌដង្កោ (បច្ចុប្បន្នខណ្ឌពោធិ៍សែនជ័យ) ទៅធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុថ្មីមួយទៀត ដោយក្លែងបន្លំ ដើម្បីបានកាន់កាប់លើដីកម្មសិទ្ធិរបស់ឈ្មោះ សុខ សាខឿន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ថែម CPC News

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor