សង្គម
អាម៉ាប៉ាប៉ាញ៉ូស
ជាការឆ្លើយតបនឹងការលើកឡើងថាមានការបាត់បង់ដីខ្មែរ នៅតាមព្រំដែនកម្ពុជា និងវៀតណាមដោយសារការបោះបង្គោលព្រំដែន នៅថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០២០នេះគណៈប្រតិភូនៃគណៈកម្មាធិការព្រំដែនកម្ពុជា បានចុះទៅពិនិត្យស្ថានភាពជាក់ស្តែងនៅទីតាំងបង្គោលព្រំដែនលេខ១១៧ ក្នុងភូមិត្រពាំងថ្លុង ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ។
បើតាមលោកស្រី កុយ ពិសី អនុប្រធានគណៈកម្មាធិការព្រំដែន បានថ្លែងថា ពលរដ្ឋដែលធ្លាប់ចូលរួមសកម្មភាពជាមួយលោក រ៉ុង ឈុន និងលោក សួង សោភ័ណ្ឌ សុទ្ធតែត្រូវបានហៅឲ្យទៅចង្អុលបង្ហាញលើដីជាក់ស្តែង ប៉ុន្តែពលរដ្ឋនិយាយថា ដីស្រែរបស់ពួកគេគ្មានការបាត់បង់ឡើយ តែដីមួយចំនួននឹងត្រូវទទួលបានមកវិញក្រោយបោះបង្គោលព្រំដែននេះ។
នេះជាការលើកឡើងរបស់លោក ស្រី “ចម្លើយសុទ្ធតែឆ្លើយ ថា អត់មានបាត់ដីទៅវៀតណាមទេ អ្វីដែលគាត់ចូលរួមជាមួយពួកអគតិកន្លងទៅ ដោយសារពួកអគតិបានសន្យាថា នឹងជួយតវ៉ាសុំដីដែលកម្ពុជា ទទួលបានបន្ទាប់ពីការបញ្ចប់ការងារខណ្ឌសីមានិងបោះ បង្គោលព្រំដែននៅតំបន់នោះ អោយពួកគាត់បានអាស្រ័យ ផលទៅថ្ងៃមុខតែប៉ុណ្ណោះ ។ ការពិតត្រូវបានលាតត្រដាងបន្ថែមទៀត”៕