បរិស្ថាន

អាម៉ាប៉ាប៉ាញ៉ូស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួងធនធានទឹកនិងឧតុនិយមព្យាករណ៍ថា នៅថ្ងៃទី ២៣ ខែកញ្ញានេះ ប្រព័ន្ធសម្ពាធទាបនឹងអូសបន្លាយកាត់លើភូមិភាគខាងជើងប្រទេសកម្ពុជា ហើយនឹងធ្វើឲ្យតំបន់មួយចំនួនមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំង។​​​​​​​​​​​​​​​​​​​​​

បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាលនឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតមធ្យមទៅច្រើន ដែលមានសីតុណ្ហភាពអប្បបរមាពី ២៤-២៦°C និងសីតុណ្ហភាពអតិបរមាពី ២៩-៣១°C ហើយតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតមធ្យមទៅបង្គួរ ហើយមានសីតុណ្ហភាពអប្បបរមាពី ២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី ២៨-៣០°C។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក តំបន់មាត់សមុទ្រនឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតមធ្យមទៅច្រើន សីតុណ្ហភាពអប្បបរមាពី ២៥-២៧°C និងសីតុណ្ហភាពអតិបរមាពី ២៨-៣០°C។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួង អំពាវនាវ ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ដែលនឹងអាចកើតមានឡើងជាយថាហេតុ ជាពិសេសនៅបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ហើយចំពោះប្រជាពលរដ្ឋដែលនៅតំបន់មាត់សមុទ្រ អ្នកនេសាទ និងអ្នកដំណើរសមុទ្រ ត្រូវប្រុងប្រយ័ត្នចំពោះភ្លៀងខ្យល់បក់ខ្លាំង និងរលកខ្ពស់ៗ ចាប់ពីថ្ងៃទី ២៤-២៧ ខែកញ្ញា៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post