header ads

Sponsor

ភ្នំពេញ៖ កាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ មានឡានក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង បើកលឿនដូចហោះ ក៏បានជ្រុលទៅបុកកង់បីឥណ្ឌាពេញទំហឹង មិនព្រមឈប់ទេ បែរជាជាន់បន្ថែមល្បឿន អូសប្រមាណជាង៥០០ម៉ែត្រ បណ្តាលឲ្យស្លាប់ទាំងអ្នកបើកកង់បី និង ភ្ញៀវជាមនុស្សស្រីដែលជិះខាងក្រោយ នៅតាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

ទោះបីយ៉ាងណា ជនបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗផងដែរ តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញឡានក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង បើកបរក្នុងល្បឿនលឿនតាមបណ្តោយផ្លូវហាណូយ លុះដល់ចំណុចកើតហេតុ ក៏បានបុកកង់បីឥណ្ឌា មួយគ្រឿងដែលកំពុងបើកដោយបុរសម្នាក់ ឌុបភ្ញៀវជាមនុស្សស្រីនៅខាងក្រោយ ពេញទំហឹង ភ្លាមៗនោះរថយន្តបង្កខាងលើមិនបានឈប់នោះទេ បែរជាបុកគេហើយជាន់ល្បឿនបន្ថែមអូសប្រមាណជាង៥០០ម៉ែត្រ បណ្តាលឲ្យស្លាប់ទាំងម្ចាស់កង់បី និង ទាំងភ្ញៀវយ៉ាងរន្ធត់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកធ្វើការវាស់វែង យកវត្ថុតាងរថយន្តបង្ក និងកង់បីឥណ្ឌា រួមទាំងអ្នកបើករថយន្តបង្ក ទៅកាន់ការិយាល័យចារចារណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់។

ចំពោះសព ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post