header ads

Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុននេះបន្តិច ព្រឹកថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២០នេះ មានករណីក្តៅខ្លួន លើសពី ​(>៣៧,៥) និងអាការៈ ក្អក ហៀរសំបោរ​ រយៈពេល៦ថ្ងៃហើយ កើតមានចំពោះព្រះសង្ឃចំនួន​ 46 អង្គ គង់នៅវត្តស្វាយដង្គំ ស្រុកឯកភ្នំ ដែលនិមន្តមកពីតាមខេត្តនានា ដើម្បីសិក្សានៅសាលាពុទ្ធិកបឋមសិក្សា ក្នុងវត្តនេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើយោងតាមរយៈផេគផ្លូវការរបស់មន្ទីរសុខាភិបាលខេត្ត បាត់ដំបង។

ផេគដដែលបានបញ្ជាក់បន្ថែមទៀតថា ព្រះសង្គម មានព្រះជន្ម ពី១១-១៩ព្រះវស្សា​ ដែលកំពុងលទទួលការព្យាបាលបានធូរស្រាលខ្លះៗហើយ។

បន្ទាប់ពីទទួលបានព័ត៌មាន​ និងការណែនាំរបស់ឯកឧត្តម​ ងួន​ រតនៈ​ អភិបាលខេត្តបាត់ដំបង​ នៅវេលាម៉ោងជាង​ ១៩ យប់នេះក្រុមការងារ​ RRT មន្ទីរសុខាភិបាលខេត្តដឹកនាំដោយលោកវេជ្ជបណ្ឌិត​ អ៊ុក​ វិទ្យា​ អនុប្រធានមន្ទីរ​ លោកប្រធាន​ស្រុកប្រតិបត្តិ​សង្កែ​ និងសហការី​ បានចុះពិនិត្យ​ និងយកសំណាកចំនួន 21អង្គ​ ចំពោះព្រះសង្ឃដែលនៅមានកម្តៅ​ ហេីយថ្ងៃស្អែក ក្រុមការងារនឹងបន្តចុះយកសំណាកទៀត។

ក្រុមការងារបានណែនាំ លោកអាចារ្យ គណៈគ្រប់គ្រងសាលាពុទ្ធិកៈ ឱ្យចេះអនុវត្តនូវវិធានអនាម័យការពារខ្លួន ពាក់ម៉ាស់ ឆាន់ទឹកក្តៅ។  ការកំណត់ស្ថានភាពរួមជាបឋមមិនមានភាពធ្ងន់ធ្ងរទេ​ ប៉ុន្តែយើងត្រូវបន្តតាមដានដោយយកចិត្តទុកដាក់ជាបន្តទៀត ហេីយបេសកកម្មត្រូវបានបញ្ចប់នៅម៉ោង​ ២៣។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Crédit:Dr. Bunreth Voeurng, [Sep 13, 2020 at 11:05 PM] សូមអរគុណៗ!​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post