បរិស្ថាន

អាម៉ាប៉ាប៉ាញ៉ូស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ច្លុក ឬអន្ទង់យក្ស មានឈ្មោះវិទ្យាសាស្ត្រ Anguilla marmorata និងជាភាសាអង់គ្លេស Giant mottled eel ជាប្រភេទត្រីកម្រ និងកំពុងរងគ្រោះផុតពូជ ដែលបណ្ដាលមកពីការនេសាទលើសកម្រិត ការបំពុលបរិស្ថានទឹក និងបញ្ហាផ្សេងៗ។ នេះបើតាមការចុះផ្សាយរបស់គម្រោងអច្ឆរិយទន្លេមេគង្គ នៅថ្ងៃទី ៤ខែ កញ្ញា ឆ្នាំ ២០២០។

បើតាមគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានឲ្យដឹងថា ត្រីច្លុក មានដើមកំណើតពីតំបន់ទឹកភ្លាវ (ទឹកប្រៃលាយទឹកសាប) និងទឹកសមុទ្រ ខណៈដែលវាធំពេញវ័យ ក៏ធ្វើចរាចរផ្លាស់ទីចូលមករស់នៅក្នុងតំបន់ទឹកសាប ដូចជាក្នុងទន្លេមេគង្គ ទន្លេសេកុង ទន្លេសេ​សាន​ និងទន្លេស្រែពក ព្រមទាំងបឹងទន្លេសាបផងដែរ។ ទោះជាយ៉ាងណា ត្រីច្លុក មិនត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ជាប្រភេទត្រីរងគ្រោះដូចប្រភេទត្រីផ្សេងធំៗដទៃទៀតទេ ហើយនៅប្រទេសកម្ពុជា គេកម្រឃើញមានអ្នកនេសាទចាប់វាបានណាស់។

ត្រីច្លុក មានប្រវែងដងខ្លួនសរុបវែង ឬខ្លីទៅតាមភេទ។ ត្រីច្លុកឈ្មោល មានស្តង់ដាប្រវែងសរុប ៧០ ស.ម ខណៈត្រីច្លុកញី អាចមានស្តង់ដាប្រវែងដងខ្លួនសរុបដល់ទៅ ២០០ ស.ម និងទម្ងន់អតិបរមាជាង ២០គីឡូ។ ត្រីច្លុក តែងតែធ្វើសកម្មភាពនៅពេលយប់ដើម្បីចាប់ក្តាម កង្កែប ត្រី និងវារិសត្វផ្សេងៗ ទៀតជាចំណី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេលថ្មីៗនេះ ត្រីច្លុក ទម្ងន់ ៤.១ គីឡូក្រាម ដែលមានប្រវែង១០៧ ស.ម ត្រូវអ្នកនេសាទចាប់បានពីក្នុងទន្លេមេគង្គប្រហែល ២០គីឡូភាគខាងក្រោមក្រុងកំពង់ចាម ហើយត្រូវបានយកមកលក់ក្នុងផ្សារដីដុះ ខេត្តកំពង់ចាម។ ក្រុមការងាររបស់គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ក៏បានប្រទះឃើញត្រីច្លុកនេះ ក្នុងពេលចុះសិក្សាស្រាវជ្រាវអំពី «ភាពចម្រុះនៃរូបរាងរបស់ត្រី នៅក្នុងប្រព័ន្ធទន្លេមេគង្គ» កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២០៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor