header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ៖ ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិ  យោបល់ ឬសំណូមពររបស់មហាជនក្នុងគេហទំព័រ ហ្វេសប៊ុកសម្តេចក្រឡាហោម ស ខេង បានចេញសេចក្ដីបំភ្លឺព័ត៌មានមួយនៅព្រឹកថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ២០២០នេះ ។

សេចក្ដីបំភ្លឺបាន បដិសេធចំពោះខ្លឹមសារអត្ថាធិប្បាយផ្សាយផ្ទាល់ លើគេហទំព័រហ្វេសប៊ុក របស់លោក ផែង វណ្ណៈ នាយប់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ ដែលបាន លើកឡើងថា ក្រុមការងារតាមដានមតិ យោបល់ ឬសំណូមពររបស់មហាជនក្នុងគេហទំព័ររបស់សម្តេចក្រឡាហោម បង្កើតឡើងដើម្បីភូតកុហកប្រជាជន...និងឃុបឃិតបិទបាំងព័ត៌មាននោះ ហើយយ៉េងខ្ញុំសូមចាត់ទុកថា ជាការអត្ថាធិប្បាយ ខ្វះមូលដ្ឋានស៊ើបបញ្ជាក់ច្បាស់លាស់។

ក្នុងសេចក្ដីបំភ្លឺ បានលើកឡើយបន្តថា ពាក់ព័ន្ធនឹងករណី លោកតា អ៊ិន ឆេង នេះ អង្គភាពមានសមត្ថកិច្ចចំណុះក្រសួង មហាផ្ទៃ បានចាត់ចែងតាមគោលការណ៍ណែនាំរបស់ថ្នាក់ដឹកនាំក្រសួងទៅតាមនីតិវិធីជាធរមានហើយ។

ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិ  យោបល់ ឬសំណូមពររបស់មហាជន បាននិងកំពុងខិតខំប្រមូលបញ្ហាមិនប្រក្រតី មតិ យោបល់ ឬសំណូមពររបស់ មហាជនក្នុងគេហទំព័រ សម្តេចក្រឡាហោម និងបានផ្តើមយោបល់ស្នើសុំការសម្រេចពីសម្តេចដាក់ជូនអគ្គនាយកដ្ឋាន
ជំនាញពាក់ព័ន្ធ ចំណុះក្រសួងមហាផ្ទៃ ធ្វើការស្រាវជ្រាវ ប្រមូលព័ត៌មាន និងធ្វើការដោះស្រាយ ឆ្លើយតបបញ្ហាទាំងនោះ បានមួយចំនួនធំ ពិសេសពាក់ព័ន្ធជាមួយនឹងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ព្រមទាំង ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព សំដៅចូលរួមចំណែកស្វែងរកយុត្តិធម៌សង្គម។ លទ្ធផលការងារ របស់យើងខ្ញុំ ទទួលបានការលើកសរសើរពីថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋផងដែរ។ ពាក់ព័ន្ធជាមួយនឹងបញ្ហាវិវាទដីធ្លី គឺជា បញ្ហាមួយស្មុគស្មាញដែលត្រូវធ្វើការស្រាវជ្រាវ ប្រមូលព័ត៌មាន និងវត្ថុតាងជាឯកសារគតិយុត្តពាក់ព័ន្ធពិសេសត្រូវដោះស្រាយ ដោយប្រើប្រាស់បទដ្ឋានច្បាប់ និងបទដ្ឋានក្រោមច្បាប់ (ដោះស្រាយកម្រិតអាជ្ញាធរមូលដ្ឋាន ឬស្ថាប័នតុលាការ)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សេចក្ដីបំភ្លឺព័ត៌មាន

សូមជម្រាបជូនថាពាក់ព័ន្ធនឹងករណីលោកផែង វណ្ណៈ បានលើកឡើងថា ឃេីញ​ក្រសួង​មហាផ្ទៃ​ បង្កេីត​ ក្រុមការងារតាមដានការដោះស្រាយ​មតិ​ យោបល់​ សំណូមពរ​របស់​មហាជន​ ខ្ញុំខំតែអរ​ ឥលូវ​ប្រជាពលរដ្ឋ​នៅ​តែវេទនាដដែល​ ។

លិខិត​មួយជាង​ ២​ ឆ្នាំ​ ហើយ​ មិនដឹងថា​មន្រ្តី​ក្រសួង​មហាផ្ទៃ​ យកទៅទុកនៅឯណា​ ហេីយពេលណា​ទេីបឆ្លេីយតបទៅ​ប្រជាពលរដ្ឋ​ ?

ឥលូវ​ប្រជាពលរដ្ឋ​ប្ដឹង​ចូលដល់​ផេក​ ហ្វេសប៊ុក​ សម្ដេចក្រឡាហោម​ ស​ ខេង​ ទៀត​នៅ​តែ​គ្មាន​ចម្លេីយ​ ។ តេី​អោយប្រជាពលរដ្ឋ​រំពឹង​ទៅលេីអ្វី​ ?

ពេល​ខ្លះ​ពលរដ្ឋ​ឈឺចាប់​ពេក​ ទ្រាំមិនបាន​ស្រែក​បង្ហោះ​តាម​ ហ្វេសប៊ុក​ ចោទ​ពលរដ្ឋ​ថាបក្សប្រឆាំងក៏មាន​ ។ ទង្វើ​អសកម្ម​របស់​មន្ត្រី​តាមស្ថាប័ន​ខ្លះ​ ជាថ្នាំប៉ូវដ៏ស័ក្តិសិទ្ធ​អោយ​បក្សប្រឆាំង​នៅមានថាមពលមិនចេះរីងស្ងួត​ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post