កោះកុង៖ នៅ​វេលាម៉ោង​ ៨:៤០​ នាទីព្រឹក​ នាថ្ងៃទី​ ២៥​ ខែ​ កញ្ញា​ ឆ្នាំ​ ២០២០​ កម្លាំង​ជំនាញ​អធិការ​ស្រុក​មណ្ឌលសីមា​ សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​ ចុះ​ពិនិត្យ​សាក​សព​បុរស​កម្មករ​នេសាទ​ម្នាក់​ឈ្មោះ​ ប៉ិច​ សារឿន​ ភេទប្រុស​ អាយុ​ ៥៣​ ឆ្នាំ​​ ដេក​ស្លាប់​នៅ​លើ​ទូក​ នៅ​ចំនុច​ឃុំ​ប៉ាក់ខ្លង​ ស្រុក​មណ្ឌលសីមា​​​​ ។

តាម​ការ​ពិនិត្យ​ជាក់​ស្ដែង​ និង​ការ​ផ្ដល់​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា​ សពរងគ្រោះ​តែង​តែ​ផឹក​ស្រា​ជាប់​ជាប្រចាំ​ ហើយ​មិន​ពិសារ​បាយ​ ទេីប​ខ្យល់​គរ​ស្លាប់​ ដោយ​នៅ​លេីសព​ជនរងគ្រោះ​ ពុំ​មាន​ស្លាក​ស្នាម​អ្វី​ទាំង​អស់​។

បច្ចុប្បន្ន​ សពរងគ្រោះ​បាន​ប្រគល់​ជូន​សាច់ញាតិ​រៀបចំ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor