សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ខេត្តព្រះសីហនុ៖ ជនជាតិ​ចិន ប្រុស ស្រី ចំនួន៣៨១នាក់ ត្រូវ​សមត្ថកិច្ច​ចម្រុះ​ឃាត់ខ្លួន ក្នុង​ប្រតិបត្តិការ​ឆ្មក់​ចុះ​ឆែកឆេរ​នៅ​ក្នុង​ភោជនីយដ្ឋាន​ស៊ីនខាយមែន មួយកន្លែងដែលជា​កម្មសិទ្ធិ​ជនជាតិ​ចិន នៅម៉ោង ០និង៤៥ នាទីយប់​រំលង​អាធ្រាត្រ​ ថ្ងៃទី៣០ ខែ​កញ្ញា ឆ្នាំ ២០២០ ស្ថិតនៅក្រុម១៧ភូមិ៤សង្កាត់លេខ៤ ក្រុង/ខេត្ត​ព្រះសីហនុ ​​​​​​​​​​​​​​​ដោយសង្ស័យថាមានពាក់ព័ន្ធករណីគ្រឿ .ងញៀន និងជួញដូរផ្លូវភ េទ ។

បើតាម​​សមត្ថកិច្ច​បាន​ឲ្យដឹងថា ភោជនីយដ្ឋាន​ស៊ីនខាយមែន ជា​កម្មសិទ្ធិ​របស់ឈ្មោះ BAO FANGZE ជនជាតិ​ចិន ដោយ​សមត្ថកិច្ច​បាន​ឆែកឆេរ​ និងចាប់ឃាត់ខ្លួនមនុស្សជា​ដំណាក់​ៗ​ ដោយនៅបន្ទប់ជាន់ទី១​និងទី២ មានបន្ទប់ចំនួន២២បន្ទប់ សមត្ថកិច្ចឃាត់ខ្លួនមនុស្ស២៤៥នាក់ (ប្រុស១៥៧នាក់ និងស្រី៨៨នាក់​) ​ខ្មែរ២នាក់ (ប្រុស១ស្រី១)។

ជា​លទ្ធផល រកឃើញអាវុ។ធខ្លីចំនួន២ដើម ១/ម៉ាក(សាសតាវ៉ា) គ្រាប់ចំនួន៨គ្រាប់​២/ម៉ាក(សូរ៉ាគី)​មាន​គ្រាប់​ចំនួន៦គ្រាប់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ចំណែកឯបន្ទប់ជាន់ទី៣ បានឃាត់ខ្លួនមនុស្សចំនួន១២១នាក់ ប្រុសចំនួន៨២នាក់ ស្រីចំនួន​៣៩នាក់ បន្ទប់ស្នាក់នៅជាន់ទី៤ ឃាត់ខ្លួនមនុស្សចំនួន១៥នាក់ ប្រុស១០នាក់ស្រី៥នាក់ ដែលសរុបឃាត់ខ្លួនមនុស្សចំនួន៣៨១នាក់ និងដកហូត​គ្រឿ​ ងញៀ.ន​មួយ​ចំនួន​ធំ ( ​មិនទាន់ថ្លឹង )​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ។

បច្ចុប្បន្ន​ជនជាតិ​ចិនទាំងអស់នេះ ត្រូវ​បាន​បញ្ជូន​យក​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ដើម្បី​សាកសួរ​បន្ត​តាម​នីតិវិធី​ច្បាប់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor