header ads

Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

ប្រទេសអូស្រ្តាលីកំពុងប្រឈមខ្វះខាតអង្ករ ហើយប្រទេសនេះបានព្យាករណ៍ថា នឹង​អស់​​អង្ករ​ដែល​ផលិត​ឡើង​ក្នុង​ស្រុក​នៅ​ត្រឹមបុណ្យណូអែលក្នុងខែធ្នូខាងមុខនេះ។

លោក Rob Gordon នាយកប្រតិបត្តិក្រុមហ៊ុន SunRice ជាក្រុមហ៊ុននាំចូលអាហារ​មាន​​​យី​ហោ​ល្បី​ធំ​បំផុត​នៅ​អូស្រ្ដាលី​បាន​ព្រមានថា ពលរដ្ឋអូស្រ្ដាលីនឹង​បង្ខំ​ចិត្ត​បរិភោគ​អង្ករដែលនាំចូលពីប្រទេសវៀតណាម នៅ​ពេល​ដែល​ការ​ផ្គត់ផ្គង់​អង្ករក្នុង​ស្រុក​នៅ​តែ​បន្ត​ធ្លាក់​ចុះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបានប្រាប់ The Daily Telegraph ថា ៖«យើងនឹងអស់អង្ករ​អូស្ត្រាលី​ត្រឹម​ថ្ងៃ​បុណ្យ​ណូអែល។ សង្វាក់​ផ្គត់​ផ្គង់​របស់យើងរួមទាំងនៅប្រទេសវៀតណាម គឺជា​ការ​ទប់​ទល់​នឹងការខ្វះខាតអង្កររបស់អូស្ត្រាលី។ ដូច្នេះ​យើង​នឹង​នៅតែមានផលិតផលអង្ករ​នៅ​លើធ្នើរសម្រាប់លក់ ប៉ុន្តែវានឹង​មិន​មែន​ជា​អង្ករ​របស់​អូស្ត្រាលី​នោះ​ទេ​»​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ហាខ្វះអង្ករនេះ គឺបង្កឡើងពីរបបទឹកភ្លៀងទាប អាកាសធាតុស្ងួត និងការ​ផ្ទុះ​ឡើង​ជំងឺរាតត្បាតកូវីដ១៩។​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមហ៊ុន SunRice ដែលជាអ្នកផ្គត់ផ្គង់អង្ករធំជាងគេបង្អស់នៅអូស្រ្ដាលី បានបាត់បង់​ប្រាក់ច្រើនជាង ៤០០ លានដុល្លារក្នុងការនាំចេញ។ ក្រុមហ៊ុននេះក៏ត្រូវបានបង្ខំចិត្ត​កាត់​បន្ថយកម្លាំងពលកម្មចំនួន ៦០០ នាក់ គឺ​ស្មើ​មួយ​ភាគ​បី​នៅក្នុងតំបន់ញូសៅថ៍វែលរីណា ដែលជាតំបន់ផលិតស្រូវធំបំផុតមួយរបស់ប្រទេស។

កាលពីឆ្នាំមុនក្រុមហ៊ុន SunRice ផលិតបានស្រូវទាបបំផុតលើកទី ២ របស់ខ្លួន។ មាន​តែ​ស្រូវចំនួន ៥៤ ០០០ តោនប៉ុណ្ណោះដែលត្រូវបានប្រមូលផល បើប្រៀបធៀប​ទៅនឹង​បរិមាណ​ឆ្នាំធម្មតាមានចំនួន ៨០០ ០០០ តោន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កសិករបានស្តីបន្ទោសការគ្រប់គ្រងការបែងចែកទឹកមិនល្អទៅតាមស្រែ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post