សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ខេត្តសៀមរាប៖ ជនជាតិវៀតណាមប្រុស/ស្រីចំនួន២៧ នាក់ ដែលបានភៀសខ្លួនឆ្លងដែន ខុសច្បាប់ត្រូវបានកម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី សហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ក្រុងសៀមរាប ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ ចាប់ឃាត់ខ្លួននៅ ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចសណ្ឋាគារ អង្គរយៀធីម ស្ថិតនៅភូមិ តាភុល សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប។

ប្រតិបត្តិការនេះដឹកនាំសម្របសម្រួលនីតិវិធីដោយលោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារង អមសាលាដំបូខេត្តសៀមរាប និងកម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី សហការជា មួយកម្លាំងអធិការដ្ឋាននគរបាល ក្រុងសៀមរាប ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ ឃាត់ខ្លួន។

ប្រភពបានឲ្យដឹងថាជនជាតិវៀតណាមទាំង២៧នាក់នោះ ស្រី៩នាក់ ក្នុងនោះក៏បាននាំខ្លួនជនជាតិ ចិន៥នាក់ស្រីម្នាក់ផងដែរ ដោយសារតែស្នាក់នៅសណ្ឋាគារកន្លែងតែមួយ។ ប៉ុន្តែជនជាតិចិនទាំង ៥នាក់មានលិខិតឆ្លងដែនត្រឹមត្រូវ។

ជនបរទេសទាំងអស់ខាងលើសមត្ថកិច្ចកំពុងសាកសួរនៅស្នងការនគរបាលខេត្តសៀមរាប និងធ្វើតេសរកជំងឺកូវីដ១៩ ផងដែរ។

ជនជាតិវៀតណាមទាំង ២៧ នាក់ គឺបានឆ្លងដែនតាមច្រករបៀង នៃច្រកជ្រៃធំ ដោយធ្វើដំណើរតាមទូក ទោះយ៉ាងណាសមត្ថកិច្ចនៅមិនទាន់បញ្ជាក់លម្អិតចំពោះហេតុការណ៍នៅឡើយទេ។

បច្ចុប្បន្នកម្លាងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កំពុងសួរនាំចាត់ការតាមច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor