សង្គម
អាម៉ាប៉ាប៉ាញ៉ូសក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីប្រកាស នៅព្រឹកថ្ងៃទី ២៩ កញ្ញានេះ ថា ជនជាតិចិនម្នាក់មានផ្ទុកជំងឺកូវីដ ១៩ បន្ទាប់ពីធ្វើដដំណើរមកពីប្រទេសហ្វីលីពីន តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង និងមកដល់កម្ពុជា ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២០។
អ្នកជំងឺបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យចាក់អង្រែ រាជធានីភ្នំពេញ ខណៈអ្នករួមដំណើរសរុប ១០២ នាក់ ក្នុងនោះមានជនជាតិខ្មែរ ៥៥នាក់ ជនជាតិកូរ៉េ ០៨នាក់ ជនជាតិមីយ៉ានម៉ា ០១នាក់ ជនជាតិអាមេរិកកាំង ០២នាក់ បុរសជនជាតិអ៊ីរ៉ង ០១នាក់ ជនជាតិជប៉ុន ១១នាក់ ជនជាតិចិន ២៣នាក់ និងជនជាតិអង់គ្លេស ០១នាក់ មានលទ្ធផលអវិជ្ជាមានកូវីដ ត្រូវធ្វើចត្តាឡីស័ក ១៤ ថ្ងៃនៅសណ្ឋានគារ ចំនួន ៤៩នាក់ នៅអនុវិទ្យាល័យពោធិ៍តុង ចំនួន ៥២នាក់។
គិតមកដល់ព្រឹកថ្ងៃទី២៩ ខែកញ្ញានេះ កម្ពុជាមានអ្នកផ្ទុកកូវីដ ១៩ ចំនួន ២៧៧នាក់ និងព្យាបាលជាសះស្បើយ ចំនួន ២៧៥នាក់ និងអ្នកជំងឺនៅសល់កំពុងសម្រាកព្យាបាល គឺនៅមន្ទីរពេទ្យចាក់អង្រែ ០១នាក់ និងមន្ទីរពេទ្យខេត្តសៀមរាម ០១នាក់៕