ទេសចរ
អាម៉ាប៉ាប៉ាញ៉ូស
ភ្នំពេញ៖ លោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការ ក្រសួងទេសចរណ៍ បានឲ្យដឹងនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ ថា ភ្ញៀវទេសចរបានចំណាយលើដំណើរកម្សាន្ត កាលពីថ្ងៃឈប់សម្រាកសងចូលឆ្នាំកន្លងទៅ ប្រមាណ ១០០លានដុល្លារអាមេរិក នៃចំនួនភ្ញៀវទេសចរសរុប ១.៤លាននាក់ ដែលបានដើរកម្សាន្តនៅទូទាំងប្រទេស ។
លោកបន្តថា ក្នុងចំណោមភ្ញៀវទេសចរចំនួន ១.៤លាននាក់នេះ មានត្រឹមតែ ១០ភាគរយទេ ដែលជាភ្ញៀវទេសចរបរទេស។ លោកអះអាងថា ទំហំនៃការចាយវាយទាំងនេះ បានជួយជំរុញចរន្តសេដ្ឋកិច្ចក្នុងប្រទេសមួយដ៏ល្អ ខណៈដែលទេសចរបរទេស ត្រូវបានធ្លាក់ចុះទាំងស្រុង ក្នុងវិបត្តិនៃការរីករាលដាលជំងឺកូវីដ១៩ ជាសកលនេះ។
ទន្ទឹមនឹងសេដ្ឋកិច្ចធ្លាក់ចុះនេះ រដ្ឋាភិបាលកម្ពុជា តាមរយៈសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជំរុញដល់វិស័យកសិកម្មឲ្យបង្កើនការដាំដុះ និងផលិតកសិផលនានាឲ្យបានច្រើន ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក និងសម្រុកនាំចេញ ដើម្បីជួយស្តារសេដ្ឋកិច្ចជាតិផងដែរ៕