Sponsor

សុខភាព

អាម៉ាប៉ាប៉ាញ៉ូស

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន សូមជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា​ ការវិភាគវត្ថុសំណាករបស់ព្រះសង្ឍដែលព្រះឈួននៅខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១៤​ ខែកញ្ញា​ ឆ្នាំ២០២០​ ទទួលបានពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា​ និងវិទ្យាស្ថានជាតិសុខភាពសាធារណ:​ គឺមានលទ្ធផល​ អវិជ្ជមានវីរុសកូវីដ-១៩​ និង​ មាន​ វិជ្ជមានវីរុសគ្រុនផ្តាសាយធំ​ ដែលភាសាបច្ចេកទេសពេទ្យហៅថា​ "​ Influenza A"។ ដូច្នេះ​ ករណីព្រះសង្ឍអាពាធចំនួន​ ២៦អង្គ​ នៅខេត្តបន្ទាយមានជ័យនោះ​ គឺជាករណីជំងឺគ្រុនផ្តាសាយធំ។ សូមព្រះសង្ឍ​ ពុទ្ធិបរស័ទ្ធ​ លោកតាអាចារ្យ​ លោកតា-លោកយាយជី​ និងគណកម្មការវត្ត​ នៅទូទាំងប្រទេស​ ចូលរួមអនុវត្តន៌វិធានការសាមញ្ញៗ​ ដូចខាងក្រោមនេះ​ ៖

-​ ត្រូវមានអនាម័យខ្លួន​ប្រាណ ជាពិសេសអនាម័យដៃឲ្យបានស្អាតជាប់ជានិច្ច​ ដោយលាងសម្អាតឲ្យបានញឹកញាប់តាមបច្ចេកទេសណែនាំរបស់ក្រសួងសុខាភិបាល។

-​ ប្រេីម៉ាស់ក្នុងករណីចាំបាច់​ ជាពិសេសត្រូវពាក់ម៉ាស់ពេលចូលក្នុងទីវត្តអារ៉ាម​ ឫកន្លែងដែលមានមនុស្សម្នាច្រេីន​ ហេីយពេលក្អកកណ្តាស់​ ត្រូវខ្ទប់មាត់នុងច្រមុះ​ ដោយប្រេីកន្សែង​ ក្រម៉ា​ ក្រដាសជូតមាត់​ ឫកែងដៃ​ ជាដេីម។

-​ ត្រូវចេះរក្សាគម្លាតសុវត្ថិភាពបុគ្គល​ ពីមួយម៉ែត្រកន្លះឡេីងទៅ

-​ ចៀសវាងការប៉ះពាល់ជាមួយសត្វដែលបំបៅកូនដោយទឹកដោះ​ និងសត្វបក្សី​ ដោយផ្ទាល់​។ ប្រសិនបេីបានប៉ះពាល់​ ត្រូវតែលាងដៃជាមួយសាប៊ូ​ ឲ្យឆាប់​ មុននឹងចាប់កាន់របស់របរ​ ឫមុននឹងប៉ះពាល់ផ្ទៃមុខរបស់បុគ្គល។

-​ ត្រូវបរិភោគម្ហូបអាហារឆ្អិនល្អ​ រក្សាអនាម័យចំណីអាហារ​ និងទុកដាក់ម្ហូបអាហារដាច់ដោយឡែកពីគ្នា​ តាមការណែនាំបច្ចេកទេសរបស់ក្រសួងសុខាភិបាលជារឿយៗរួចមកហេីយ។

-​ បេីមានបញ្ហាសុខភាព​ មិនត្រូវចូលរួមពិធី​ឫកម្មវិធីណាមួយនោះឡេីយ​ ដោយត្រូវស្នាក់ក្នុងកុដិ​ ឫទីកន្លែងណាមួយដាច់ដោយឡែកពីគេ​ កុំឲ្យមានការចម្លងបន្តគ្នា​ ហេីយស្វែងរកការពិនិត្យព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋដែលនៅជិតលោកអ្នក។

-​ រាយការណ៌ទៅលេខ​ ១១៥​ (មិនមានថវិកា​ ក៏អាចហៅចូលបានដែរ)​ ឫទៅមន្ទីរសុខាភិបាលខេត្ត​ ឫទៅមណ្ឌលសុខភាពដែលនៅជិតលោកអ្នក។

សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់​ មានសុខភាពល្អ​ ចៀសផុតនូវជំងឺឆ្លងនានា​ ជាពិសេសជំងឺកូវីដ-១៩​ និងជំងឺគ្រុនផ្តាសាយធំនេះ​។ សូមរីករាយក្នុងក្រុមគ្រួសារ​ និងអនុមោទនាទទួលផលបុណ្យក្នុងថ្ងៃកាន់បិណ្ឌ​ និងភ្ជុំបិណ្ឌនេះ​ ឲ្យបានគ្រប់ៗគ្នា។ សូមអរគុណ។

ថ្ងៃទី១៦​ ខែកញ្ញា​ ឆ្នាំ២០២០

លោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចកម្ពុជា

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor