header ads

Sponsor

សេចក្តីបំភ្លឺព័ត៌មានបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ឆ្លើយតបនឹងការចុះផ្សាយរបស់គេហទំព័រ Pheng Vannak News ដោយមានមាតិកាព័ត៌មានថា ៖ "​ មកដល់ផ្ទះទាំងព្រឹក គាត់សុំអោយជួយផ្សាយ ករណីមន្រ្តីនគរបាលឈ្មោះ អេង សំអាត រំលោភកូនស្រីគាត់អាយុ៧ឆ្នាំ នៅស្ទឹងមានជ័យ តែជនល្មើសដើរលេងសេរី​"​ ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសូមធ្វើការបកស្រាយបំភ្លឺជូនសាធារណជន អ្នកសារព័ត៌មាន និងបណ្ដាញទំនាក់ទំនងសង្គមជ្រាបដូចតទៅ÷

១.ចំពោះករណីនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបញ្ជាក់ថាមិនមែនជាករណីរំលោភនោះទេ គឺជាករណីប្រទូស្តកេរ្តិ៍ភេទ ដោយយោងតាមដីការបស់សាលាដំបូងរាជធានីភ្នំពេញ។

២.ចំពោះជនសង្ស័យឈ្មោះ អេង សំអាត ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាបុគ្គលិកក្រុមហ៊ុនស្រាបៀរលីអូ មានទីលំនៅផ្ទះជួល លេខ១១A ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មិនមែនជាមន្ត្រីក្របខណ្ឌនគរបាលជាតិនៃអធិការនគរបាលខណ្ឌមានជ័យនោះទេ​ ។

៣.ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានទទួលដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៥០៥ ជ ដចន ចុះថ្ងៃទី០៤ ខែ ឧសភា ឆ្នាំ ២០២០ ចេញដោយលោក សោ សុភា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានី ភ្នំពេញ ពីបទ ប្រទូស្តកេរខ្មាសមានស្ថានទម្ងន់ទោសទាក់ទងជនរងគ្រោះ ប្រព្រឹត្តនៅចំណុចផ្ទះជួលលេខ១១A ភូមិ ឬស្សី សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីអំឡុង​ ខែមិនា ឆ្នាំ២០១៨ ។

៤.​ ពេលនេះជនសង្ស័យឈ្មោះ អេង សំអាត បានកំពុងរត់គេចខ្លួន និងមិនបានរស់នៅក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យនោះទេ​ ។

៥.​ បច្ចុប្បន្នសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកំពុងតែអនុវត្តតាមដីកាបង្គាប់របស់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យខាងលើមកផ្តន្ទាទោសតាមច្បាប់ជាធរមាន។

អាស្រ័យហេតុនេះ សូមសាធារណជន អ្នកសារព័ត៌មាន និងបណ្ដាញទំនាក់ទំនងសង្គមទទួលជ្រាបជាព័ត៌មាន និងសូមអំពាវនាវដល់មហាជន​ សូមព្យាយាមធ្វើការសន្និដ្ឋានវាយតម្លៃរឿងហេតុដោយពុំមានការស៊ើបអង្កេតជាក់លាក់មូលដ្ឋានច្បាស់លាស់ ដើម្បីចៀសវាងការសន្និដ្ឋានវាយតម្លៃនោះ បង្កឲ្យសាធារណជនមានការយល់ច្រឡំ និងមានឥទ្ធិពលប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មន្ត្រី និងស្ថាប័នអនុវត្តច្បាប់​ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post