header ads

Sponsor

(ស្វាយរៀង)៖ ទីបំផុត​ មន្ត្រី​នគរបាល​ប៉ុស្តិ​ អង្គតាសូរ​ ស្រុក​ ស្វាយ​ជ្រំ​ ខេត្ត​ស្វាយរៀង​ ដែល​ពាក់ព័ន្ធ​បទល្មើស​ រំលោភ​ក្មេងស្រី​អាយុ​ ១៥​ មិនបាន​សម្រេច​ ត្រូវបាន​សមត្ថកិច្ច​នគរបាល​ខេត្ត​ស្វាយរៀង​ ឃាត់ខ្លួន​បានហេីយ​នៅល្ងាចថ្ងៃទី​ ២៤​ ខែ​ កញ្ញា​ ឆ្នាំ​ ២០២០​ នេះ​ ។

ដែលការឃាត់ខ្លួន​នេះ​បានធ្វើ​ឡេីយ​ បន្ទាប់​ពី​មានការរិះគន់​ច្រើន​នៅលេីបណ្ដាញសង្គម​ហ្វេសប៊ុក​ និង​ សារព័ត៌មាន​នានា​ ដែលថា​ មន្ត្រី​នគរបាល​ប៉ុស្តិរដ្ឋបាល​ អង្គតាសូរ​ រំលោភ​ក្មេង​ស្រី​មិនបាន​សម្រេច​ នៅដេីរហេីរសេរីធម្មតា​ អត់​ឃើញ​ចាត់ការ​តាម​ច្បាប់​សោះ​ ។

បើតាមគ្រួសាររងគ្រោះអះអាងថា បន្ទាប់ពីកូនស្រីខ្លួន ត្រូវប៉ូលិសខាងចាប់រំលោភមិនបានសម្រេច គាត់បានប្ដឹងតវ៉ារហូត តាំងពីប៉ុស្តិ៍ដល់ស្នងការខេត្តស្វាយរៀង ប៉ុន្តែសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ មិនចាត់ការ ចាប់ខ្លួនជនសង្ស័យឡើយ.ព្រោះជានគរបាលដូចគ្នា ដោយសម្រួលរហូត ទើបគាត់សម្រេចប្ដឹងចូលតុលាការតែម្ដង។ (ខណៈជនសង្ស័យកំពុងដើរហើរផឹកស៊ីយ៉ាងសប្បាយ)។

ជនដែលរងបណ្ដឹងគឺលោកអនុសេនីយ៍ត្រី ម៉ៅ វីរៈ(ហៅចំរើន) អាយុ៣៥ឆ្នាំជាមន្ត្រីនគរបាលប៉ុស្តិ៍អង្គតាសូ ស្រុកស្វាយជ្រុំ ។

ជននេះត្រូវគ្រួសាររងគ្រោះប្ដឹងករណី«រំលោភក្មេងស្រីអាយុ១៥ឆ្នាំមិនបានសម្រេច & បៀតបៀនកេរ្តិ៍ខ្មាស់» ។

ឪពុកក្មេងស្រីរងគ្រោះបានថ្លែងប្រាប់ សារព័ត៌មាន នៅល្ងាចថ្ងៃទី២៤  ខែកញ្ញា ឆ្នាំ ២០២០ថា កូនស្រីរបស់លោកជានារីរងគ្រោះ អាយុ១៥ឆ្នាំ មានទីលំនៅផ្ទះជាមួយគាត់ ក្នុងភូមិដុម្ភិរ ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

ត្រូវបានលោកអនុសេនីយ៍ត្រី ម៉ៅ វីរៈ (ហៅចំរើន)ចាប់រំលោភទាំងព្រលប់ ប៉ុន្តែមិនបានសម្រេច ដោយពេលនោះនាងខំរើបម្រាស់ គួបផ្សំនឹងមានម៉ូតូគេជិៈមកទាន់។

លោកបញ្ជាក់ថា៖ ករណីរំលោភនេះបានកើតឡើង កាលពីព្រលប់ថ្ងៃទី១៩ កក្កដា ២០២០នៅក្រោមផ្ទះរបស់លោក ភូមិដុម្ភិរ ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

ដោយពេលនោះ!លោកនឹងភរិយា បានទៅជួយមើលក្នុងពិធីមង្គលការគេដែលនៅក្នុងភូមិ ដោយទុកកូនស្រីរងគ្រោះឱ្យនៅផ្ទះម្នាក់ឯង!។

ស្រាប់តែឃើញស្ងាត់ឱកាសស្ងាត់ល្អលោកអនុសេនីយ៍ត្រី ម៉ៅ វីរៈ (ហៅចំរើន) បានមកសុំកូនស្រីលោករួមភេទ។
ប៉ុន្តែនាងបដិសេធមិនព្រមឡើយ ពេលនោះឈ្មោះ ម៉ៅ វីវៈ បានស្ទុះមកចាប់ឱបកូនស្រីគាត់ពីក្រោយ នៅផ្ទះបាយក្រោមផ្ទះ។

ដោយដៃម្ខាងចាប់ច្របាច់ដោះនាង ដៃម្ខាងទៀត ចាប់ទាញដៃនាងឱ្យស្ទាបប្រដាប់ភេទខ្លួន ថែមទាំងបានលូកស្ទាប ប្រដាប់ភេទនាងដងខ្លួននាង ស្ទើរគ្រប់កន្លែង ហើយព្យាយាមរំលោភនាង តែមិនបានសម្រេច ព្រោះនាងបានរើបម្រាស់ស្រែកអោយគេជួយ…!។

គួបផ្សំនឹងម៉ូតូអ្នកជិតខាង ជិៈមកដល់ល្មម ហើយជនសង្ស័យក៍លែងនាងទៅ នាងក៍បានយំរត់ស្រែកឱ្យគេជួយ..!។

ប្រភពដដែលបន្តថា៖ ក្រោយកើតហេតុភ្លាមៗលោកបានប្ដឹង ទៅប៉ុស្តិ៍ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ។ ដោយជួបនាយរងប៉ុស្តិ៍ម្នាក់ ហើយនាយរងប៉ុស្តិ៍រូបនោះ បានបញ្ជាឱ្យកម្លាំងចុះទៅឃាត់ជនសង្ស័យ លុះកម្លាំងមកដល់ មិនឃាត់ឡើយ ក្រោមហេតុផលថា៖(សម្រួលគ្នាទៅ) តែលោកមិនព្រមក៍ប្ដឹងបន្តដល់អធិការស្រុកស្វាយជ្រុំ នឹងស្នងការខេត្តស្វាយរៀងទៀត ប៉ុន្តែសមត្ថកិច្ចមិនចាប់ជនសង្ស័យទេគឺសម្រួលរហូត។

ទើបលោកសម្រេចប្ដឹងទៅអយ្យការអមសាលាដំបូង ខេត្តស្វាយរៀង កាលពីថ្ងៃទី១២ សីហា ឆ្នាំ២០២០តែម្ដងទៅខណៈអយ្យការ ក៍បានកោះហៅក្រុមគ្រួសារលោក និងកូនស្រីរងគ្រោះចូលបំភ្លឺរួចហើយដែរ ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post