
សង្គម
អាម៉ាប៉ាប៉ាញ៉ូសភ្នំពេញ៖ដូចដែលបានបានជ្រាបហើយ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ថ្មីៗនេះ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានចេញសេចក្តីជូនដំណឹងដាច់ដោយឡែកពីគ្នាចំនួន៣ច្បាប់ ទាក់ទងបញ្ហារុះរើសំណង់ខុសច្បាប់។
ដោយឡែក នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ នេះ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ចេញអារម្មណ៍តាមបណ្តាញសង្គម Facebook ហាក់មិនសូវសប្បាយចិត្តមួយ ត្រង់ឃ្លាមួយសរសេរថា៖
«សូមបញ្ឈប់ការគំរាមកំហែង ថាធ្វើទៅនឹងប៉ះអ្នកនេះអ្នកនោះអោយសោះ ខ្ញុំជាមន្រ្តីយូរមកហើយ ទោះរស់ជាតិជូរចត់ផ្អែម គឺ ស្គាល់គ្រប់យ៉ាង សំខាន់មានបងប្អូនជាច្រើនចាំគាំទ្រខ្ញុំៗនៅតែអនុវត្តនិងគោរពសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌជានិច្ច»។
នេះជាខ្លឹមសារទាំងស្រុងរបស់លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ៖
ប្រទេសជាតិយើងកំពុងតែអភិវឌ្ឍន៍ដោយគំហុក វាលើសពីការរំពឹងទុក ហើយមានបងប្អូនយើងមួយចំនួនតូចកំពុងតែសប្បាយចិត្តក្នុងការកេងយកផលប្រយោជន៍ពីការរំលោ.ភច្បាប់ដោយបំពាននិយាយជារួម ។ និយាយដោយឡែកសម្រាប់បងប្អូនក្នុងបុរីពិភពថ្មីត្រពាំងថ្លឹង ចោមចៅ១ ក៏ជាករណីត្រូវដោះស្រាយជាបន្ទាន់ ដោយក្រុមការងារយើងពិនិត្យឃើញថា បច្ចុប្បន្នមានបងប្អូនមួយចំនួនតូចកំពុងតែខុសដោយការសាងសង់រំលោ។ភលើចំណីយផ្លូវសាធារណៈនិងសាងសង់បុកគ្រឹះ ចាក់ប៉េតុងសរសរគ្រឹះលើរឺហ្គែឬលូបង្ហូរទឹក ដែលនាំអោយមានការស្ទះលូបង្ហូទឹក ធ្វើអោយមានលិចទឹកដោយកន្លែងយូថ្ងៃក្នុងបុរី ។
ក្នុងពេលនេះតើយើងគួរធ្វើយ៉ាងមិច គួរធ្វើតាមបងប្អូនដែលកំពុងស្រែកតាមFBថាយើងធ្វើបាបហើយអោយយើងបញ្ឈប់ក្នុងការរុះរើសំណង់ខុសច្បាប់ដោយបំពាននេះ ឬក៏យើងគោរពទៅតាមសេចក្តីជូនដំណឹងអោយរុះរើដោយស្ម័គ្រចិត្ត ឬដោយបង្ខំ ឬត្រូវថយក្រោយរក្សាស្ថានភាពដ៍ដែល ។
តែចំពោះខ្ញុំក្នុងនាមជាមន្រ្តីត្រូវតែអនុវត្តទោះជួបបញ្ហាយ៉ាងណាក៍ដោយ។ ហើយសូមបញ្ឈប់ការគំរាមកំហែង ថាធ្វើទៅនិងប៉ះអ្នកនេះអ្នកនោះអោយសោះ ខ្ញុំជាមន្រ្តីយូមកហើយ ទោះរស់ជាតិជូរចត់ផ្អែមគឺស្គាល់គ្រប់យ៉ាង សំខាន់មានបងប្អូនជាច្រើនចាំគាំទ្រខ្ញុំៗនៅតែអនុវត្តន៍ និងគោរពសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌជានិច្ច។ ..
ជិតដល់ថ្ងៃអនុវត្តន៍ហើយ គួររកជាងមករុះរើអោយទាន់ទៅ កុំដើររកFBមកជួយអោយសោះបើសុំពន្យាពេលបាន តែត្រូវមានកិច្ចសន្យាច្បាស់លាស់ ជាក់លាក់ត្រឹមត្រូវជាមួយគណៈកម្មាធិការចំរុះ ! ដោយសេចក្តីគោរពនិងស្រលាញ់អស់ពីដួងចិត្ត៕