បច្ចេកវិទ្យា
អាម៉ាប៉ាប៉ាញ៉ូសមិនខុសពីអ្វីដែលជាការស្មានទុកមុននោះទេ! ក្រុមហ៊ុនស្មាតហ្វូន vivo មិនសម្ងំនៅស្ងាមដោយឲ្យដៃគូរប្រកួតប្រជែងរបស់ខ្លួនទៅណាដោយងាយស្រួលនោះទេ។
ក្រោយពីបានស្ងាត់ខ្លួនមួយរយៈពេលខ្លីនៃសមាជិកបងប្អូនប្រកូល V ស្រាប់តែពេលថ្មីៗនេះក៏បានលេចលឺដំណឹងមកថា ក្រុមហ៊ុនស្មាតហ្វូន vivo ប្រចាំប្រទេសកម្ពុជាត្រៀមនឹងបញ្ចេញនូវអាវុធថ្មីខ្លួននៃស្មាតហ្វូនត្រកូល ម៉ូឌែល vivo V20Series ដើម្បីមកធ្វើការប្រកួតប្រជែងជាមួយនឹងស្មាតហ្វូនដៃគូប្រកូតប្រជែងដែរមានតម្លៃប្រហាក់ប្រហែលគ្នា។
យ៉ាងណាម៊ិញបើយោងទៅតាមការស្រាវជ្រាវអំពីព័ត៌មានលំអិតនៅក្រៅស្រុកបានឲ្យដឹងថា ស្មាតហ្វូន vivo V20Series គឺជាស្មាតហ្វូនដែរត្រូវបានធ្វើការរចនាមកមានកម្រាស់ស្តើងជាងគេសម្រាប់ឆ្នាំ 2020 នេះ។
នៅក្នុងវត្តមាននៃស្មាតហ្វូនម៉ូឌែលចុងក្រោយបំផុតនៃគ្រួសារត្រកូលស្មាតហ្វូន vivo V series នេះពិតជាមានរូបរាងស្រស់ស្អាត និងស្តើងបំផុតដែលមិនធ្លាប់មានពីមុនមកនោះទេ។ ក្រុមការងារផ្នែកឌីស្សាញរបស់ក្រុមហ៊ុនបច្ចេកវិទ្យា vivo បានផលិតស្មាតហ្វូននេះប្រកបដោយភាពទាក់ទាញ ស៊ីវិល័យ និងស្រស់សស្អាតបំផុតពេលដែលបានកាន់ស្មាតហ្វូននេះនៅក្នុងដៃ ដែលមើលទៅពិតជាប្រណិតមែនទែនក្នុងការប្រើប្រាស់។ ស្មាតហ្វូននេះមិនត្រឹមតែមានការឌីស្សាញដ៏ល្អឥតខ្ចោះនោះទេ ប៉ុន្តែកម្រាស់របស់វាពិតជាស្តើងមែនទែន។ ស្មាតហ្វូននេះគឺមានកម្រាស់ស្តើងជាងបន្ទះនំភីស្សាថែមទៀត។ ស្មាតហ្វូន V20 នេះមានកម្រាស់ស្តើងត្រឹមតែ 7.38mm ហើយវាគឺជាស្មាតហ្វូនដែលមានកម្រាស់ស្តើងបំផុតនៅក្នុងឆ្នាំ 2020 នេះជាមួយនឹងទម្ងន់ត្រឹមតែ 171g ប៉ុណ្ណោះ។
នៅក្នុងការឌីស្សាញរូបរាងដ៏ស្តើងរបស់ស្មាតហ្វូនត្រកូល V20 series នេះគឺមានការបំពាក់នូវបច្ចេកវិទ្យា cutting-edge ចុងក្រោយជាច្រើនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា vivo ដែលមានកាមេរ៉ាខាងមុខទំហំ 44MP Eye Autofocus Dualនិងកាមេរ៉ាខាងក្រោយទំហំ 64MP ថែមទៀត។ ក្រុមហ៊ុនបច្ចេកវិទ្យា vivo ក៏ធ្វើការអភិវឌ្ឍទៅលើការឌីស្សាញរបស់ស្មាតហ្វូន Dual Tone Step នេះដើម្បីធ្វើការពង្រឹងទៅលើភាពស្រស់ស្អាត និងភាពស្លីមរបស់ស្មាតហ្វូននេះ។ ការឌីស្សាញរបស់ស្មាតហ្វូននេះគឺជាការបញ្ចូលគ្នានៃបច្ចេកវិទ្យាដ៏អស្ចារ្យប្រកបដោយភាពច្នៃប្រឌិតខ្ពស់ វិទ្យាសាស្រ្តប្រកបដោយសិល្បៈ និងបច្ចេកវិទ្យាដ៏ទំនើបថែមទៀត។
ក្រុមអ្នកឌីស្សាញរបស់ក្រុមហ៊ុនបច្ចេកវិទ្យា vivo យកចិត្តទុកដាក់បំផុតទៅលើការប្រើប្រាស់ទៅលើពណ៌របស់ស្មាតហ្វូនត្រកូល V20 series នេះ។ស្មាតហ្វូន V20 នេះគឺផ្តល់មកជាមួយនឹងជម្រើសពីពណ៌គឺ Midnight Jazz និង Sunset Melody ។
“Midnight Jazz” គឺជាពណ៌ដែលបង្ហាញអំពីតន្ត្រីប្រភេទ Jazz ។ វាគឺមានការបញ្ចូលគ្នារវាងពណ៌ទឹកប្រាក់ និងពណ៌ខ្មៅដែលពិតជាល្អឥតខ្ចោះ ដែលបង្ហាញអំពីថាមពល និងភាពជឿជាក់។ សម្រាប់ពណ៌ “Sunset Melody” គឺបង្ហាញអំពីពណ៌របស់ព្រះអាទិត្យនៅពេលដែលប៉ះនឹងសមុទ្រដែលមានពណ៌ពិតជាស្រស់បំព្រងមែនទែន។ វាបង្ហាញអំពីអារម្មណ៍ប្រកបដោយសន្តិភាព និងស្រស់ថ្លារីករាយបំផុត។ វាពិតជាទាក់ទាញមែនទែនសម្រាប់ពណ៌ទាំងនេះ។
សម្រាប់ផ្នែកខាងមុខរបស់ស្មាតហ្វូន V20នេះគឺមានភ្ជាប់ជាមួយនឹងអេក្រង់ប្រភេទ AG Matte Glass ដែលពិតជាប្រណិតបំផុតក្នុងការកាន់នៅក្នុងដៃរបស់អ្នក។ វាក៏មានការការពារទៅលើការកោសឆ្កូតផងដែរទៅលើកាមេរ៉ារបស់ស្មាតហ្វូននេះ។ សម្រាប់កម្រាស់ស្តើង និងទម្ងន់ស្រាលរបស់ស្មាតហ្វូន V20 series រួមជាមួយនឹងពណ៌ដ៏ទាក់ទាញបំផុតនោះគឺពិតជាធ្វើអោយម៉ូឌែលនេះក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកប្រើប្រាស់ពិសេសគឺបច្ចេកវិទ្យាថ្មីៗតែម្តង។ ជាមួយនឹងការឌីស្សាញដ៏ល្អឥតខ្ចោះរបស់ស្មាតហ្វូន V20 series នេះ ក្រុមហ៊ុនVivo គឺផ្តោតទៅលើការថតរូបដ៏ស្រស់ស្អាតគ្រប់ពេលវេលា និងគ្រប់ទីកន្លែងផងដែរ។
ក្រុមហ៊ុនបច្ចេកវិទ្យា vivo បានកំពុងតែផ្លាស់ប្តូរទៅលើវត្តមាននៃស្មាតហ្វូនរបស់ពួកគេជាមួយនឹងវត្តមានរបស់ស្មាតហ្វូន V20 series នេះដែលមានភាពស្រស់ស្អាតទាំងការឌីស្សាញ និងទម្ងន់របស់វាថែមទៀត។ ស្មាតហ្វូននេះផ្តល់អោយអ្នកប្រើប្រាស់នូវការពេញចិត្តដែលមិនអាចបំភ្លេចបាន។