សង្គម
អាម៉ាប៉ាប៉ាញ៉ូសគិតចាប់ពីថ្ងៃទី១កញ្ញាដល់ថ្ងៃទី១៤តុលា គ្រោះទឹកជំនន់បានកើតឡើងនៅក្នុងខេត្តចំនួន១៩ ប៉ះពាល់ពលរដ្ឋជាង៣៩ពាន់គ្រួសារ ស្មើប្រមាណជាង១៥ម៉ឺនគ្រួសារ ក្នុងនោះត្រូវបានជម្លៀសទៅកាន់កន្លែងសុវត្ថិភាពចំនួន២ ៨៥៣គ្រួសារ ស្មើប្រមាណ ១១ ៤១២ នាក់ស្លា ប់១២នាក់ដែលមានក្មេង៤នាក់ ប៉ះពាល់ផ្ទះ៤ម៉ឺនខ្នងដែលត្រូវខូតខាត៣០ខ្នង និងលិចសាលារៀន៤០២កន្លែង។
របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបន្តថា គ្រោះទឹកជំនន់ ក៏បានធ្វើឱ្យលិចស្រូវជាង១១ម៉ឺនហិកតា ក្នុងនោះខូចខាតជិត៥ពាន់ហិកតា លិចដំណាំរួមផ្សំជាង៥៥ពាន់ហិកតា ក្នុងនោះខូចខាតអស់ជាង៦ពាន់ហិកតា រួមទាំងលិចផ្លូវ ស្ពាន ទំនប់ទឹក និងប្រឡាយជាច្រើនកន្លែងផ្សេងទៀត៕