បុរី ប៉េង ហួត បានផ្ដល់ជូនពិសេសកម្រមានសម្រាប់ប្រភេទផ្ទះវីឡាកូនកាត់ម៉ូដថ្មីរបស់ខ្លួនដែលស្ថិតក្នុងគម្រោង ហ្គ្រេនស្តារ ផ្លាទីនីម ដំណាក់កាលទី២ "អេកូ ខូឡិកសិន" (បឹងស្នោ) ដោយលក់ក្នុងតម្លៃត្រឹមតែ $99,800 ក្នុងចំនួនមានកំណត់។
វីឡាកូនកាត់ម៉ូដថ្មីនេះចាប់បើកលក់ដំបូងចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ នៅទីស្នាក់ការលក់ក្នុងបុរី ប៉េង ហួត។ ក្រៅពីតម្លៃដ៏សមរម្យ ស្ថិតក្នុងទីតាំងដ៏មានសក្ដានុពល រួមផ្សំជាមួយបរិបទរស់នៅប្រកបដោយលំហធម្មជាតិដ៏ស្រស់បំព្រង អតិថិជនក៏អាចមានជម្រើសបង់ប្រាក់ជាមួយធនាគារដៃគូរបស់បុរី ដែលអត្រាការប្រាក់ចាប់ពី 6.88% តែប៉ុណ្ណោះ។
តាមការឱ្យដឹងពីលោកស្រី ទេព កន្និថា ប្រធានផ្នែកលក់ជាន់ខ្ពស់របស់បុរី ប៉េង ហួត បានឱ្យដឹងថា “ក្នុងរយៈពេលត្រឹមតែមួយថ្ងៃដំបូងប៉ុណ្ណោះនៃការចាប់បើកលក់នៃគម្រោងផ្ទះវីឡាកូនកាត់នេះ មានអតិថិជនសម្រេចចិត្តទិញ និងកក់ប្រាក់អស់ជាង៨០% ទៅហើយ ហើយក៏នៅមានអតិថិជនដែលទាក់ទងមកជាបន្តបន្ទាប់ទៀតដែរ ព្រោះតែវាគឺជាការផ្ដល់ជូនដ៏កម្រមានពីខាងបុរីផ្ទាល់”។
លោកស្រីបានបន្ថែមថា “វីឡាកូនកាត់ LV របស់បុរី ប៉េង ហួត គឺជាប្រភេទផ្ទះវីឡាកូនកាត់ម៉ូដថ្មី មានរចនាបថបែបទំនើបជាមួយបន្ទប់ធំទូលាយស័ក្ដិសមឥតខ្ចោះសម្រាប់គ្រួសារសម័យថ្មី។ វីឡាកូនកាត់ LV នេះមានទំហំធំទូលាយប្រវែង 4.2m x 10m កម្ពស់៣ជាន់ មានបន្ទប់គេង៤ និងបន្ទប់ទឹក៥។
នៅជាន់ផ្ទាល់ដីទាំងមូលមើលទៅឃើញបរិវេណធំទូលាយដែលមានរចនាម៉ូដអមជាមួយជណ្តើរដ៏ទាក់ទាញខុសពីប្រភេទវីឡាកូនកាត់ផ្សេងៗទៀត រួមមានបរិវេណចម្អិនអាហារ បរិវេណទទួលទានអាហារ និងបរិវេណទទួលភ្ញៀវយ៉ាងស៊ីវិល័យ អាចឱ្យខ្យល់អាកាសចេញចូលបានគ្រប់គ្រាន់តាំងពីខាងមុខរហូតដល់ខាងក្រោយ រួមនឹងកន្លែងចតឡាននៅខាងមុខផ្ទះថែមទៀតផង។
ចំណែកនៅជាន់ទី១ មានបន្ទប់មេគ្រួសារ១ ដ៏ស័ក្ដិសមសម្រាប់គ្រួសារថ្មីថ្មោង និងបន្ទប់កូនស្រី ១ ។ ឯជាន់ទី២ មានបន្ទប់គេង២ធំទូលាយ និងបន្ទប់ទឹក២ ផ្តល់ផាសុកភាព និងភាពសុខដុមរមនាដល់ការរស់នៅរបស់អតិថិជន។”
ដូច្នេះដើម្បីកុំឱ្យឱកាសដ៏ពិសេសនេះរំលងផុត សូមអញ្ជើញមកសាកសួរព័ត៌មានពីការិយាល័យលក់របស់បុរី ប៉េង ហួត រៀងរាល់ម៉ោងធ្វើការ ឬទាក់ទងលេខទូរសព្ទ 098 / 016 / 017 596 78 ចាប់ពីថ្ងៃនេះទៅ រហូតដល់ចំនួនផ្ទះអស់ពីស្ដុក។ លោកអ្នកក៏អាចតាមដានការផ្ដល់ជូនពិសេសផ្សេងៗទៀតនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់បុរីប៉េង ហួត (https://www.facebook.com/boreypenghuoth) ឬចូលរួមក្នុង Channel Telegram ផ្លូវការ Borey Peng Huoth៕