ខេត្តស្ទឹងត្រែង៖ ចាប់ខ្លួនបុរសម្នាក់តាមដីកាបង្គាប់អោយចាប់ខ្លួន របស់សាលាដំបូងខេត្តកំពង់ចាម ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈកាលពី៨ឆ្នាំមុន។
នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល លោក ហោ វុទ្ធី អោយដឹងថា បុរសត្រូវចាប់ ខ្លួនឈ្មោះ ឆៃ កេន ភេទ ប្រុស អាយុ៣៩ឆ្នាំ ជាអ្នកលក់ដូរ ត្រូវបានតុលាការខេត្តកំពង់ចាម វិនិច្ឆ័យផ្តន្ទាទោសដាក់ពន្ធនាគារ១៧ឆ្នាំរួចហើយ ពីបទល្មើសរំលោភសេពសន្ថវៈ ប្រព្រឹត្តកាលពីថ្ងៃ០៨ មីនា ឆ្នាំ២០០២ ស្ថិតនៅភូមិអូរកណ្តាល ឃុំ ព្រែកកំបៅ ស្រុកកងមាស ខេត្ត្តកំពង់ចាម។
ជនជាប់ចោទក្រោយប្រព្រឹត្តបទល្មើសបានគេចខ្លួនចេញពីខេត្តកំពង់ចាមបន្ទាប់ការស្រាវជ្រាវជនល្មើសខាងលើបានមកសម្ងំនៅខេត្តស្ទឹងត្រែង ស្នាក់នៅផ្ទះរបស់ទណ្ឌិត(ផ្ទះជនល្មើស)ភូមិរាជានុកូល(ជាងជើងទីបញ្ជាការកងពល១២៨)សង្កាត់ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ជនសង្ស័យខាងលើការិជំនាញ ប្រគល់ជូន កំលាំងអធិការដ្ឋានស្រុកកងមាសនៃ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នាំយកទៅខេត្តកំពង់ចាមដើម្បីចាត់ការតាមនីតិវិធី៕