
សង្គម
អាម៉ាប៉ាប៉ាញ៉ូសកំពង់ស្ពឺ៖ ប្រជាពលរដ្ឋបានប្រទះឃើញសពបុរសម្នាក់ឈ្មោះ ជា សុះ ហៅ រិទ្ធ អាយុ៥២ឆ្នាំ ជាអតីតយោធាពិការ កាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ នៅចំណុចលើផ្ទះស្ថិតនៅភូមិថ្មី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ក្រោយការស្រាវជ្រាវ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នេះ សមត្ថកិច្ចខេត្តកំពង់ស្ពឺ បានឈានទៅដល់ការឃាត់ខ្លួន ឃាត ករ បានហើយ ដែលនោះ គឺជាប្រពន្ធក្រោយរបស់ជនរងគ្រោះ ។
ជនសង្ស័យមានឈ្មោះ មៀច ស្រីអុល ជាប្រពន្ធក្រោយរបស់ជនរងគ្រោះ បានសារភាពថា ខ្លួនពិតជាបានប្រើពូថៅមកលបកា ប់ជនរងគ្រោះដែលកំពុងដេកលង់លក់នៅលើផ្ទះប្រាកដមែន ។
ហើយមូលហេតុនៃអំពើឃា តកម្ម នេះ គឺដោយសារ ចាប់តាំងពីខ្លួនបានរៀបចំសែនព្រេនយកគ្នាជាប្តីប្រពន្ធមក ជនរងគ្រោះផឹកស្រាស្រវឹងគំរាមស ម្លាប់ខ្លួនចោលរហូត ដោយភ័យខ្លាចជនរងគ្រោះសម្លា ប់រូបខ្លួន ទើបបានជាខ្លួនទៅស ម្លាប់ជនរងគ្រោះឲ្យបានមុនដូច្នឹងទៅ ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងសាកសួរជនសង្ស័យតាមនីតិវិធី មុនបញ្ជូនទៅតុលា ការដើម្បីចាត់ការតាមផ្លូវច្បាប់ ៕