
កម្សាន្ត
អាម៉ាប៉ាប៉ាញ៉ូសបន្ទាប់ពីការទម្ទឹងរង់ចាំរបស់ គ្រួសារតារាចម្រៀង សួស វីសា និង លោក ថមមី ក្រោយមានតំណក់ឈាមរួមគ្នាជាលើកដំបូងទីបំផុតកូនស្រីរបស់អ្នកទាំងពីរ បានឃើញពិភពលោកដ៏ស្រស់ស្អាតយើងហើយ នៅព្រឹកថ្ងៃទី ០៩ ខែតុលាឆ្នាំ២០២០នេះ។

នេះបើតាមគណនីរបស់តារាចម្រៀង សួស វីសា បានឲ្យដឹងនៅមុននេះបន្តិច ដោយសរសេររៀបរាប់ថា៖

ទីបំផុតកាដូនៃចំណងដៃរៀបការរបស់ពួកខ្ញ៉ំទាំងពីរនាក់គឺកូនស្រីដ៏ឆ្លាតរបស់ប៉ាម៉ាក់បានសម្រាលដោយជោគជ័យ និងសុវត្ថិភាព កូនស្រីបានមកឃើញពិភពលោកដ៏ស្រស់ស្អាត និងជ្រកក្រោមម្លប់នៃសុខសន្តិភាពហើយ។
គណនីដដែលបន្តថា សមាជិកថ្មីនៃក្រុមគ្រួសារយើងខ្ញុំ និងជាបេះដូងនៃ ប៉ាៗTommy ម៉ាក់ៗ Sous Visa កូនស្រីមានឈ្មោះថា ថង សាម៉ូលីណា ហៅ Jenny កើតនៅថ្ងៃទី 09 ខែ 10 ឆ្នាំ 2020 វេលាម៉ោង 9:09 នាទីព្រឹក (Am) អូនកើតឆ្នាំជូត (តំណាងសត្វកណ្តុរមាស) ។
ជាចុងក្រោយបន្ថែមទៀតថា សូមអរគុណបងប្អូនដែលបានជូនពរ និងផ្តល់ជាកំលាំងចិត្តមកកាន់ក្រុមគ្រួសាររបស់យើងខ្ញុំ តំណាងអោយគ្រួសារទាំងមូលសូមអរគុណបងប្អូនទាំងអស់គ្នាខ្លាំងមែនទែន។




