
សង្គម
អាម៉ាប៉ាប៉ាញ៉ូសខេត្តបាត់ដំបង ៖ បុរសម្នាក់ត្រូវបានសម្ថកិច្ចឃាត់ខ្លួន ក្រោយយកដុំថ្មគប់បំបែកកញ្ចក់រថយន្តរបស់អ្នកដំណើរជារឿយៗ ដែលជាក់ស្តែង នៅវេលាម៉ោង២២និង៤៥នាទីយប់ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ ជនសង័្សយបានធ្វើសកម្មភាពយកដបទឹកក្រូច គប់ទៅលើកញ្ចក់រថយន្តដែលកំពុងបើកបរលើផ្លូវ នៅចំណុចភូមិសុភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង។
ជនរងគ្រោះជាម្ចាស់រថយន្តរាយការណ៍ជូនអាជ្ញាធរ កម្លាំងសមត្ថកិច្ច ចុះធ្វើការស្រាវជ្រាវឈានដល់ការចាប់ខ្លួនជនសង្ស័យនាំមកចាត់ការតាមផ្លូវច្បាប់។

សមត្ថកិច្ច បានបញ្ជាក់ថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ភ្លាម កម្លាំងនគរបាលបានចេញប្រតិបត្តិការឈានដល់ចាប់ឃាត់ខ្លួនជនដៃដល់ ឈ្មោះសៀង សំ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិរំចេក៣សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
នៅចំពោះមុខសមត្ថកិច្ចជនសង័្សយ បានឆ្លើយសារភាពថា រូបគេធ្លាប់ធ្វើសកម្មភាពគប់កញ្ចក់រថយន្តបែបនេះចំនួន០២ដងហើយ ។
ចំពោះមូលហេតុនៃការគប់នេះព្រោះតែខ្លួនខឹងនឹងរថយន្តបើកបរពេលយប់លឿនៗពេក។ ជនសង័្សយខាងលើ និងវត្ថុតាងត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីចាត់ការតាមផ្លូវច្បាប់៕
