header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ខេត្តកំពង់ឆ្នាំង៖ អ៊ំប្រុសអាយុជាង៧០ឆ្នាំបានសម្ដែងការសោកស្តាយ ក្រោយមគោរបស់គាត់ដែលមានតែ២ក្បាល ត្រូវតែឆក់ងាប់នឹងបង្គោលភ្លើងនៅនឹងមុខខ្លួន ហើយបម្រុងនឹងជួយ តែសំណាងត្រូវបានប្រជាពលរដ្ឋឃើញហេតុការណ៍​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្រែកប្រាប់ថាពូកុំចុះប្រយ័ត្នវាឆក់មនុស្សទៀត។

ហេតុការណ៍ខាងលើនេះបានកើតឡើងនៅ ម៉ោងប្រមាណ៦យប់ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ នៅចំណុចច្រកចូលផ្លូវត្រពាំងកន្តួត ជាប់ផ្លូវជាតិលេខប្រាំស្ថិតក្នុងឃុំ ពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមម្ចាស់គោបានឲ្យដឹងថា គាត់កំពុងដឹកគោទៅផ្ទះ ហើយគោរបស់គាត់បានងាកទៅរកស៊ីស្មៅ ដែលនៅជាប់បង្គោលភ្លើង ក៏បានឆក់តែម្តង ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ករណីនេះត្រូវបានប្រជាពលរដ្ឋមានមូលដ្ឋានក្បែរកន្លែងកើតហេតុធ្វើការរិះគន់ថាករណីនេះបណ្ដាលមកពីការធ្វេសប្រហែសរបស់ក្រុមអគ្គិសនីអេឡិចទ្រីស៊ីធី ភី ជី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខេ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អេច.ឯ.ក ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង លើការត្រួតពិនិត្យប្រព័ន្ធបណ្ដាញចែកចាយអគ្គិសនីទើបបណ្ដាលឲ្យមានហេតុការណ៍នេះកើតឡើង ។

ករណីនេះអាជ្ញាធរខេត្តគួរតែមានវិធានការខ្លះជាមួយក្រុមហ៊ុនតបណ្តាញចែកចាយអគ្គឺសនី ដើម្បីទុបស្កាត់កុំឲ្យឆក់មនុស្ស ឬសត្វបែបនេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សារព័ត៏មាន បេះដូងរាស្ត្រ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post