សង្គម

អាម៉ាប៉ាប៉ាញ៉ូស

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានប្រកាសថា ព្យុះទី១៥ឈ្មោះលីន​ហ្វា ដែល​កំពុងមានឥទ្ធិពលមកលើខេត្តរតនគិរី កំពង់ឆ្នាំង ព្រៃវែង កោះកុង និងជួរភ្នំ​ក្រ​វា​ញ​ និង​ខេត្តដ៏ទៃទៀតនៅថ្ងៃទី១១តុលានេះ នឹងបន្តមានឥទ្ធិពលនៅលើទឹកទន្លេ​នៅ​ភាគ​ឦសាន ដូចជា សេកុង សេសាន និងស្រែពេកនៅថ្ងៃទី១២ ហើយប្រសិនភ្លៀងច្រើនអាចបង្ករជាជំនន់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ ព្យុះទី១៦ឈ្មោះណាងកា ដែលអាចកើតមាននៅថ្ងៃទី១២ខែតុលា នៅសមុទ្រ​ចិន​ខាង​ត្បូង  ហើយនៅថ្ងៃទី១៤​ដល់​ថ្ងៃ​ទី១៥ អាច​ថយ​ឥទ្ធិពលរបស់វានៅមកក្រុង​ហា​ណូយ​​វៀត​ណាម នឹង​អាចមានឥទ្ធិពលតិចតួចមកលើកម្ពុជា។

ដោយឡែកព្យុះទី១៧ ឈ្មោះ សូវឌែល អាចនិងកើតឡើងនៅថ្ងៃទី១៤ ​​​​​​​​​​​​​​​​​​​​​​​​​​​​នៅខាងកើតប្រទេស​ហ្វីលីពីន និងដើរឆ្ពោះមកសមុទ្រចិនខាងត្បូង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ព្យុះនេះនឹងធ្វើដំណើរពីសមុទ្រចិនខាងត្បូង ចូលមកភាគខាងត្បូង ប្រទេសវៀតណាម ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលា និង​នៅថ្ងៃទី១៨ នឹងចុះថយឥទ្ធិពលនៅពេលវាចូលមកខេត្តរតនគិរី និងស្ទឹងត្រែងប្រទេស​កម្ពុជា​។​​​​​​​​​​​​​​​

ការប្រកាសអំពីការប្រែប្រួលអាកាសធាតុថ្មីនេះ បានធ្វើឡើង ខណៈខេត្តចំនួន១១របស់កម្ពុជា​កំពុងរងការជន់លិចដោយទឹកភ្លៀង ធ្វើឱ្យមនុស្ស១១នាក់ស្លា.ប់ និងធ្វើឱ្យពលរដ្ឋជាង​១ពាន់គ្រួសារត្រូវជម្លៀសទៅកន្លែងសុវត្ថិភាព៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post