Sponsor

ទឹកជំនន់និងការបាក់ដីធ្ងន់ធ្ងរដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារ​នៅ​តំបន់​ភាគ​កណ្តាល​ប្រទេស​វៀត​ណាម ដោយធ្វើឱ្យមនុស្សស្លាប់យ៉ាងហោចណាស់២០​នាក់និង​១៤នាក់ទៀតកំពុងបាត់ខ្លួន។

ភាគកណ្ដាលរបស់វៀតណាមបានវាយប្រហារដោយព្យុះភ្លៀងចាប់តាំងពីថ្ងៃអង្គារសប្តាហ៍មុន ហើយ​មក​ដល់​យប់​ថ្ងៃ​អាទិត្យ មនុស្ស៦នាក់បានស្លាប់បន្ថែម ក្រោយមានភ្លៀង​ធ្លាក់​​ខ្លាំងនិងធ្វើឱ្យបាក់ដីនៅក្នុងខេត្តចំនួន២។

ផ្ទះជាង ១០០ ០០០ ខ្នង បានស្ថិតនៅក្រោមទឹកជាង៣ម៉ែត្រ។

ក្រសួងការពារជាតិបានអំពាវនាវឱ្យមានការប្រមូលផ្តុំកម្លាំងទាហាន ប៉ូលីស និងអ្នក​ស្ម័គ្រ​ចិត្តស៊ីវិលជាង ៩ ៦០០ នាក់ ឱ្យឈរជើងដើម្បីជួយប្រជាជននៅតាមតំបន់​កំពុង​រងគ្រោះដោយទឹកជំនន់។

មនុស្សជិត ៥ ម៉ឺននាក់ត្រូវបានជម្លៀសទៅទួលសុវត្ថិភាព ខណៈ​ដែល​អាជ្ញា​ធរ​បាន​បង្កើន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​ផ្គត់​ផ្គង់​ស្បៀង​អាហារ និងរបស់ចាំបាច់​ផ្សេង​ៗ​ដល់​ប្រជាជន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor