header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ស្ពានអូរផ្លាយ ជាស្ពានដ៏សំខាន់មួយសម្រាប់តភ្ជាប់ពីក្រុងសែមមនោរម្យ ​​​​​​​​​​​​​​​​​​​​​ទៅកាន់តំបន់ទេសចរណ៍ទឹកជ្រោះប៊ូស្រានៅស្រុកពេជ្រាដានៃខេត្តមណ្ឌលគិរី។​​​​​​​​​​​​​​​​​​​​​

ស្ពានដែលទើបនឹងជួសជុលឡើងវិញក្រោយពីបានបាក់ម្ដងកាលពីប៉ុន្មានឆ្នាំមុន បានប្រឈមបាក់ជាថ្មី ដោយសាររថយន្តលើសទម្ងន់ដឹកស៊ីម៉ង់ត៍ខ្សាច់ នៅតែបន្តបើកឆ្លងកាត់ និងធ្វើឱ្យសសរស្ពាននេះប្រេះ។​​​​​​​​​​​​​​​​​​​​​

លោក មើល សឿន ​​​​​​​​​​​​​​​​​​​​​អភិបាលស្រុកពេជ្រាដាបានប្រាប់សាព័ត៌មានខ្មែរណាស់នៅថ្ងៃទី​៩​តុលាថា  ស្ពាននេះទើបចាប់ផ្ដើមទ្រុឌទ្រោមក្នុងរយៈពេល១០ថ្ងៃនេះ ក្រោយពីត្រូវបានជួសជុលនិងដាក់ឱ្យប្រើប្រាស់ឡើងវិញបានប្រហែល៣ឆ្នាំ។

លោកបន្តថា ​​​​​​​​​​​​​​​​​​​​​អាជ្ញាធរមិនទាន់ផ្អាកធ្វើចរាចរណ៍ទាំងស្រុងនោះទេ គ្រាន់តែហាមឃាត់​យាន​យន្តធំៗលែងឱ្យឆ្លងកាត់ប៉ុណ្ណោះ។

លោកថា៖«ប្រសិនបើស្ពានឆ្លងទៅរមនីយដ្ឋានទឹកធ្លាក់ជ្រោះប៊ូស្រា នេះខូចខាតមិនអាចធ្វើដំណើរបាន នឹងធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍នៅតំបន់នោះ»។

កាលពីអំឡុងឆ្នាំ២០១៥ ស្ពានអូរផ្លាយដែលមានប្រវែងពី៣០ទៅ៤០ម៉ែត្រធ្លាប់បានបាក់ម្ដងហើយ នៅពេលកំពុងមានរថយន្តដឹកស៊ីម៉ង់ត៌មួយគ្រឿងបើកឆ្លងកាត់។

លោក គ្រើង តុលា ​​​​​​​​​​​​​​​​​​​​​ជនជាតិដើមភាគតិចពូនងនៅឃុំប៊ូស្រាបានប្រាប់សារព័ត៌មានខ្មែរណាស់ដែរថា ក្រោយពីបាក់នៅពេល ស្ពាននេះត្រូវបានជួសជុលដោយចាក់សសរស៊ីម៉ង់ត៍ដើម្បីប្រើប្រាស់ឡើងវិញ។ លោកថា សេដ្ឋកិច្ចនិងតំបន់ទេសចរណ៍របស់ពលរដ្ឋនៅក្នុងឃុំប៉ូស្រា គឺត្រូវការស្ពាននេះជាចាំបាច់មិនអាចខ្វះបានឡើយ។

លោកអះអាងថា ​​​​​​​​​​​​​​​​​​​​​នៅលើស្ពានេះមានស្លាកសញ្ញាអនុញ្ញាតឲ្យឡានអាចបើកឆ្លងកាត់ គឺមាន​ទម្ងន់ត្រឹមតែ២៥តោនចុះក្រោយប៉ុណ្ណោះ ប៉ុន្តែមូលហេតុធ្វើឱ្យសសរស្ពាននេះប្រេះប្រឈមបាក់ជាថ្មី ដោយសារនៅតែមានឡានដឹកខ្សាច់និងដឹកស៊ីម៉ង់ត៍ធំៗ មាន​ទម្ងន់ពី​៣០​ទៅ៤០តោនបើកឆ្លងកាត់។

មួយវិញទៀតលោកបញ្ជាក់ថាថា​​​​​​​​​​​​​​​​​​​​​ វាក៏អាចមកពីបញ្ហាបច្ចេកទេសក្នុងការសាងសង់ ដោយ​សារ​ជាង​លាយស៊ីម៉ត៍ស្តើងមិនត្រូវតាមស្តង់ដារដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post