header ads

Sponsor

មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៃអគ្គស្នងការដ្ធាននគរបាលជាតិ សូមបំភ្លឺជូនសាធារណជន ពិសេសអ្នកនិយមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមជ្រាបថា កាលពីយប់ថ្ងៃទី០២ ខែតុលាឆ្នាំ២០២០ វេលាម៉ោង ១៩:00នាទី កំលាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានចុះប្រតិបត្តិការបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន នៅចំនុចផ្លូវបេតុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

អំឡុងពេលប្រតិបត្តិការជំនាញ មានជនសង្ស័យ ០១នាក់ បានជិះម៉ូតូកង់បីឥណ្ឌាបានមកធ្វើសកម្មភាពដោះដូរគ្រឿងញៀននៅចំនុចកើតហេតុខាងលើ ខណៈពេលមេឃកំពុងភ្លៀងផង កម្លាំងជំនាញបានចូលទៅឃាត់ខ្លួន ប៉ុន្តែមុខសញ្ញាបានរត់គេច ហើយសមត្ថកិច្ចជំនាញក៏បានសួរនាំអ្នករត់ម៉ូតូកង់បីឥណ្ឌារូបនោះ បែជាគាត់មិនសហការ និងបានស្រែកឡាំប៉ាមកលើសមត្ថកិច្ចថា ជាចោរទៅវិញ និងឈានដល់ការប្រតាយប្រតប់គ្នាបង្កឲ្យមានរបួសបន្តិចបន្តួចទាំងខាងសមត្ថកិច្ច និងម្ចាស់ម៉ូតូកង់បីឥណ្ឌារូបនោះ។

បន្ទាប់មក សមត្ថកិច្ចបានអញ្ជើញបុរសនោះ មកសាកសួរតាមជំនាញ និងបានប្រគល់សម្ភារ:ទាំងអស់ជូនគាត់វិញ ព្រមទាំងអនុញ្ញាតឲ្យគាត់ត្រឡប់ទៅលំនៅដ្ធានវិញផងដែរ។

ចំពោះមន្ត្រីចំនួន០៣នាក់ ដែលពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើហិង្សាខាងលើ ត្រូវបានឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធានមន្ទីរប្រឆាំងគ្រៀងញៀន សម្រេចបញ្ជូនខ្លួនទៅអនុវត្តវិន័យនៅអង្គភាពតម្រួតបទបព្ជាា តាមវិន័យកងកំលាំងនគរបាលជាតិ។

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះកិច្ចសហការល្អរបស់សាធារណជន និងពិសេសបណ្តាញទំនាក់ទនងសង្គម ដែលបានចូលរួមចំណែករក្សា ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងរីករាយទទួលយកការរិះគន់ក្នុងន័យស្ថាបនា។

សូម សាធារណជន អ្នកសារពត៌មាន និងអ្នកអ្នកនិយមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម មេត្តាទទួលជ្រាបជាពត៌មាន ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post