សង្គម
អាម៉ាប៉ាប៉ាញ៉ូស
ភ្នំពេញ ៖ មុននេះបន្តិច រសៀលថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០២០ បើតាមមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានឲ្យដឹងថា ដោយប្រឈមបញ្ហាគ្រោះថ្នាក់ចរាចរកើតមានជាញឹកញាប់ដោយការបើកបរលឿន លើដងមហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងត្រូវកំណត់ល្បឿនហើយ។
ការកំណត់លឿននេះចាប់ពីពេលនេះហើយ គឺចាប់ពីផ្លូវលេខ ២៧១ ដល់ផ្លូវជាតិលេខ ២ មហាវិថីនេះត្រូវបានកំណត់ល្បឿនយានយន្តបើកបរមិនឲ្យលើស ៤០គ.មក្នុង១ម៉ោង។