Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

(ព្រះសីហនុ)៖ អតីតចៅអធិការវត្តពេជ្រគីរី ​​​​​​​​​​​​​​ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន ពាក់ព័ន្ធករណីលួចផលិត និងរក្សាកាន់កាប់រូបភាព ​​​​​​​​​​​​​​​អាសអាភាសកុមារក្រោម១៨ឆ្នាំនៅភូមិអូតាប៉ោង ​​​​​​​​​​​​​​​​​​​​​​​ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២០។ ​​​​​​​​​​​​​​​​​​​​​​​​

អតីតចៅអធិការវត្ត ដែលកម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យឈ្មោះ នន់ និមល អាយុ៣៧ឆ្នាំ មានទីលំនៅភូមិអូតាប៉ាង ឃុំអូរឧញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំងសមត្ថកិច្ច នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋាន ដែលមានការសម្របសម្រួលពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងមន្ទីរធម្មការ និងសាសនាខេត្ត។

ក្រោយពីការសាកសួរ និងស្តាប់ចម្លើយរបស់ជនសង្ស័យ កម្លាំងជំនាញនៃនាយកដ្ឋានបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor