
សេដ្ឋកិច្ច
អាម៉ាប៉ាប៉ាញ៉ូសភ្នំពេញ៖ តម្លៃប្រេងឥន្ធនៈកម្ពុជាឡើងថ្លៃរហូតដល់ ៣,០៥០រៀលសម្រាប់សាំងធម្មតា និងម៉ាស៊ូត ២,៦០០រៀលក្នុងមួយលីត្រ ចាប់ពីថ្ងៃទី១ ដល់១៥ ខែតុលា។ នេះបើតាមការជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១ ខែតុលា។
ក្រសួង បានបញ្ជាក់ថា ដើម្បីសម្រួលដល់ជីវភាពពលរដ្ឋ និងការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានសម្រេចបញ្ជុះតម្លៃប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៤សេនដុល្លារក្នុងមួយលីត្រ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៦ដល់៣០ ខែកញ្ញា ប្រេងឥន្ធនៈនៅកម្ពុជាមានតម្លៃត្រឹមតែ២,៩៥០ រៀល សម្រាប់សាំងធម្មតា និងប្រេងម៉ាស៊ូត ២,៦០០រៀលក្នុងមួយលីត្រ៕

