សង្គម

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ឆ្នាំង:ស្ថានទូតប្រទេសវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជាបាននិយាយជាភាសាខ្មែរថា ទាំងអាជ្ញាធរខេត្ត ទាំងស្ថានទូតវៀតណាម ទាំងពលរដ្ឋកម្ពុជានិងពលរដ្ឋវៀតណាមគឺដល់ពេលដែលត្រូវអភិវឌ្ឍន៍ហើយ ។
ការបម្លាស់ទីឡើងគោកក្នុងការរុះរើ មានការលំបាកពិតមែន ក៏ប៉ុន្តែយ៉ាងណាលោកនៅតែធ្វើការគាំទ្រទៅលើចំណាត់ការរបស់អាជ្ញាធរខេត្ត ។ ទន្ទឹមនោះលោកក៏សូមថ្លែងអំណរគុណទៅដល់អាជ្ញាធរខេត្តដែលបម្លាស់ទីជនជាតិវៀតណាមនៅក្នុងតំបន់នេះ។

កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ អាជ្ញាធរខេត្តបានជូនដំណឹងស្ដីពីផែនការបន្តបន្លាស់ទីអ្នកដែលរស់នៅលើផ្ទះបណ្ដែតទឹក នៅក្រុងកំពង់ឆ្នាំង បច្ចុប្បន្នកំពុងរស់នៅលើទីតាំងបណ្ដោះអាសន្ន និងកំពុងរស់នៅលើបែរចិញ្ចឹមត្រី ឲ្យមករស់នៅទីតាំងថ្មីស្ថិតនៅ ភូមិដំបូកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង លើផ្ទៃដីរបស់សមាគមវៀតណាម ៤០ហិកតា ដែលបានដំណើរការរៀបចំ២០ហិកតារួចរាល់ហើយនោះ។

-សូមរំលឹកថា កន្លងមកឯកឧត្តម ស៊ុន សុវណ្ណរិទ្ធ អភិបាលរងខេត្តនិងជាប្រធានគណៈកម្មការបម្លាស់ទីផ្ទះបណ្ដែតទឹកធ្លាប់បានបញ្ជាក់ឲ្យដឹងថាដី ៤០ ហិកតា នៅក្នុងភូមិដំបូកកោះ សម្រាប់បម្លាស់ទីជនជាតិវៀតណាមឡើងរស់នៅគោក គឺជាដីរបស់ឯកជនជនជាតិខ្មែរម្នាក់ ហើយត្រូវបានជួលឲ្យសមាគមវៀតណាម ប្រចាំខេត្តកំពង់ឆ្នាំង។

ជនជាតិវៀតណាមបម្លាស់ទី ត្រូវជួលដីនៅចំណុចខាងលើនេះពីសមាគមវៀតណាមវិញ ដូច្នេះបញ្ជាក់ថាដី ៤០ ហិកតានោះ មិនមែនជាកម្មសិទ្ធិរបស់ជនជាតិវៀតណាមណាម្នាក់ឡើយ ហើយរដ្ឋមិនបានផ្ដល់ដីទាំងនោះទៅឲ្យជនជាតិវៀតណាមបន្លាស់ទីឡើងមករស់នៅលើគោកនោះដែរ។

-ក្នុងពិធីផ្សព្វផ្សាយនេះវត្តមានលោកឧត្តមសេនីយ៍ត្រី លុយ ឌីណា និងឧត្តមសេនីយ៍ត្រី ជន់ ថារិទ្ធ ដែលជាស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីស្ថានទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជាផងដែរ។
កិច្ចប្រជុំផ្សព្វផ្សាយនេះបានធ្វើឡើងនៅតំបន់ចុងកោះកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ដែលបានចូលរួម លោកអភិបាលក្រុងកំពង់ឆ្នាំង /លោកអភិបាលស្រុករលាប្អៀរ/លោកមេឃុំចៅសង្កាត់មេភូមិនិងស្ថាប័នពាក់ព័ន្ធ ជនអន្តោប្រវេសន៍វៀតណាមរស់នៅលើទឹកតែក្នុងនោះភាគច្រើននិងខ្មែរឥស្លាមនិងជនជាតិខ្មែរភាគតិច ដែលមានចំនួនប្រមាណជាង ២៤៨ខ្នងផ្ទះ។

សូមជម្រាបជូនដំណឹងដូចតទៅ៖

១-បងប្អូនប្រជាពលរដ្ឋ ឬជនអន្តោប្រវេសន៍ដែលកំពុងរស់នៅលើទីតាំងបណ្តោះអាសន្ន និងកំពុងរស់នៅលើ ផ្ទះបណ្តែតទឹកដែលមានបែចិញ្ចឹមត្រីពីខាងក្រោម សូមទំនាក់ទំនងជាមួយក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្តដើម្បី បន្លាស់ទីមករៀបចំការរស់នៅទីតាំងថ្មី នៅភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ស្របតាមច្បាប់ និងគោល ការណ៍ជាធរមាន ។
ពេលវេលាអនុវត្តចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២០ ឱ្យបានរួចរាល់ ។

ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២០តទៅគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត មិនអនុញ្ញាតឱ្យមានទីលំនៅអចិន្ត្រៃយ៍ លើបែចិញ្ចឹមត្រី និងក៏មិនអនុញ្ញាតឱ្យមានការរស់នៅលើទីតាំងបណ្តោះអាសន្នទៀតទេ ។

២-ចំពោះបែចិញ្ចឹមត្រីក្រុមការងារចម្រុះរដ្ឋបាលខេត្ត ដែលមានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ជាស្នូលត្រូវរៀបចំឱ្យរុះរើ ជញ្ជាំង រុះរើដំបូលខ្លះ និងរក្សាទុកខ្លះ ព្រមទាំងរៀបចំយន្តការគ្រប់គ្រងស្របតាមនីតិវិធី ។

៣-ប្រធានមន្ទីរអង្គភាពជំនាញ និងរដ្ឋបាលក្រុងស្រុក ឃុំ/សង្កាត់ ពាក់ព័ន្ធមានភារកិច្ចចូលរួមសហការទៅតាមតួនាទីភារកិច្ចរៀងៗខ្លួន ដើម្បីឱ្យការរៀបចំបន្លាស់ទីបន្ត និងរៀបចំការរស់នៅកន្លែងថ្មីរបស់ប្រជាពលរដ្ឋមានលក្ខណៈល្អប្រសើរ។

៤-គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសូមការយោគយល់អធ្យាស្រ័យ និងសូមអំពាវនាវដល់បងប្អូនប្រជា ពលរដ្ឋ និងស្ថាប័នពាក់ព័ន្ធសូមចូលរួមអនុវត្តសេចក្តីជូនដំណឹងនេះឱ្យសម្រេចបានលទ្ធផលល្អ ដើម្បីឈានទៅរៀបចំ ការរស់នៅរបស់ប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ និងចូលរួមថែរក្សាបរិស្ថានទឹក និងជីវចម្រុះក្នុងទន្លេសាបឱ្យបានស្ថិតស្ថេរ គង់វង្ស សម្រាប់យើងទាំងអស់គ្នានាពេលបច្ចុប្បន្ន និងកូនចៅជំនាន់ក្រោយ។

៥-គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសូមបញ្ជាក់ដោយម៉ឺងមាត់ថា៖ - ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២០ នេះតទៅមិនអនុញ្ញាតឱ្យមានការតាំងទីលំនៅអចិន្ត្រៃយ៍ (ផ្ទះរស់នៅ ឬអាជីវកម្ម លើផ្ទះបណ្តែតទឹកស្ថិតលើផ្ទៃទឹកទន្លេសាបនៅទូទាំងខេត្តតទៅទៀតឡើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor