header ads

នៅថ្ងៃទី30ខែកញ្ញា realme ដែលជាម៉ាកស្មាតហ្វូនដែលមានការរីកចម្រើនឆាប់រហ័សបំផុតបានដាក់ប្រកាសជាផ្លូវការនូវ realme 7 Pro និង realme 7 នៅក្នុងទីផ្សារប្រទេសកម្ពុជា ហើយនេះក៏ជាលើកដំបូងដែលrealme បានយកបច្ចេកវិទ្យា សាកថ្មលឿន65W និងអេក្រង់ Super AMOLED មកបំពាក់នៅក្នុងNumber series របស់ខ្លួន ក៏ដូចជាពាក្យស្លោករបស់ក្រុមហ៊ុនគឺ “ Capture Sharper, Charge Faster ” នៅផ្នែកថតរូបនិងបច្ចេកវិទ្យាសាកថ្មរបស់realme 7 series មានការវិវត្តិន៍កាន់តែប្រសើរឡើង ថែមទាំងនាំនូវបទពិសោធន៍ដ៏អស្ចារ្យនិងមានតម្លៃសមរម្យដល់អ្នកប្រើប្រាស់វ័យក្មេង។

សម្រាប់ផ្នែកគ្រឿងបំពាក់ realme 7 Proមានបំពាក់ជាមួយនឹងSnapdragon 720 និងមានទំហំអង្គផ្ទុកធំ 8GB+128GB បច្ចេកវិទ្យាសាកលឿន65W SuperDart អេក្រង់ Super AMOLED បាសបំពងសំលេងពីរគ្រាប់Dolby Atmos និងកាមេរ៉ា Sony 64MP ៤គ្រាប់ ដែលមានតម្លៃ​ $369 ។ រីឯrealme 7 មានបំពាក់បន្ទះឈីប Gaming Helio G95 និងមានសមត្ថភាពខ្លាំងរបស់Media Tek ដែលបានប្រកាសដំបូងគេ មានទំហំអង្គផ្ទុកធំ 8GB+128GB ថាមពលថ្មធំ5000mAhជាមួយនឹងការសាកថ្មលឿន30W Dart កម្រិតអេក្រង់90Hz មានតម្លៃ $289 លោកអ្នកអាចធ្វើការកម៉្មងបានឥឡូវនេះ។


ការសាកថ្មដែលមិនត្រូវការរង់ចាំ : ការសាកថ្មលឿន65W ​SuperDart គឺជាដំណោះស្រាយដ៏ល្អបំផុត
បច្ចេកវិទ្យាសាកថ្មលឿននាំមុខគេ realme គឺជាម៉ាកស្មាតហ្វូនដំបូងគេដែលបានយកបច្ចេកវិទ្យា65W SuperDart បំពាក់ទៅលើស្មាតហ្វូនក្នុងជួរតម្លៃ$300-$400 ធ្វើអោយយុវវ័យកាន់តែច្រើនទទួលបានបទពិសោធន៍សាកថ្មល្បឿនលឿនដូចរន្ទះ ។ បច្ចេកវិទ្យា65W SuperDart ដែលបំពាក់នៅលើ realme 7 Pro អាចសាកបាន13%ក្នុងរយៈពេល3នាទី ហើយថាមពលថ្មនេះអាចលេងPUBG បាន 3ប្រគួត លេងInstagram 2ម៉ោង មើលYouTubeបាន2.5ម៉ោងឬទុកStandByបានរយៈពេល4ថ្ងៃ ហើយវាអាចសាកថ្មបាន100% ក្នុងរយៈពេល34នាទី ក្លាយជាស្មាតហ្វូនដែលមានការសាកលឿនក្នុងជួរតម្លៃដូចគ្នានេះ ជួយអោយអ្នកប្រើប្រាស់ចាកចេញពីការរង់ចាំនៃការសាកថ្ម។


ការប្រើប្រាស់កាន់តែមានសុវត្ថិភាព : ជាស្មាតហ្វូនដំបូងគេដែលបានទទួលវិញ្ញាបណ្ណបត្របញ្ជាក់ពីគុណភាពពីស្ថាប័ន TüV Rheinland
ជាមួយគ្នានេះដែរ realme 7 series គឺជាស្មាតហ្វូនដំបូងគេដែលទទួលបានវិញ្ញាបណ្ណបត្របញ្ជាក់ពីគុណភាពពីស្ថាប័ន TüV Rheinland ដែលជាស្ថាប័ន ត្រួតពិនិត្យគុណភាពនិងសុវត្ថិភាព​ សីតុណ្ហភាពនៃកំឡុងពេលសាកថ្មត្រូវបានកំណត់អោយនៅត្រឹមក្រោម40℃ បង្កើននូវការទុកចិត្តនៃស្មាតហ្វូនមួយកម្រិតទៀត ធ្វើអោយអ្នកប្រើប្រាស់ទទួលបានភាពរីករាយដែលនាំមកដោយ បច្ចេកវិទ្យាដែលពេញនិយមនិងឈានមុខគេ។


ថតរូបកាន់តែច្បាស់ : កាមេរ៉ា៤គ្រាប់​64MP
ដើម្បីជួយយុវវ័យចាប់យករូបភាពនៃការរស់នៅប្រចាំថ្ងៃរបស់ពួកគេអោយកាន់តែប្រសើរ realme 7 Pro បានបំពាក់នូវកាមេរ៉ាSony 64MP ៤គ្រាប់។​ រាល់ពេលដែលប្រើមុខងារ64MPដើម្បីថតរូប រូបភាពដែលបានមកគឺច្បាស់ជាងរូបដែលថតដោយមុខងារធម្មតា2ដង។


កាមេរ៉ា64MPដែលមានកម្រិតពន្លឺ 1/1.73 ជាប្រភេទកាមេរ៉ា Sony IMX 682 ហើយវាមានសមត្ថភាពខ្លាំងស្រូបយកពន្លឺនិងធ្វើអោយសាច់រូបភាពកាន់តែម៉ត់ល្អ​ ព្រមទាំងមានកាមេរ៉ាលេនទូលាយ8MP លេនម៉ាក្រូ2MPនិងលេនPortrait 2MP មិនត្រឹមតែធ្វើអោយអ្នកប្រើប្រាស់រីករាយនៅក្នុងពិភពម៉ាក្រូនោះទេ ថែមទាំងអាចចាប់យកនូវរូបភាពដែលមានភាពច្នៃប្រឌិតជាច្រើនផងដែរ។

ក្រៅពីនេះ realme 7 Pro មានមុខងារPro NightScape Mode , វីដេអូNightScape Mode និងមុខងារ ​Starry Mode ជាដើម ថែមទាំងមានNight filters ធ្វើអោយអ្នកប្រើប្រាស់អាចចាប់យករូបភាពស្រស់ស្អាតនាពេលរាត្រីបានយ៉ាងងាយស្រួល។​ realme 7 Pro ថែមទាំងមានបំពាក់កាមេរ៉ា selfie 32MP មិនថាស្ថិតក្នុងទីភ្លឺឬទីងងឹត ធានាបានថានឹងទទួលបានការ Selfie ដែលស្អាតបំផុត។

បទពិសោធន៍មើលឃើញកាន់តែឥតខ្ជោះ : អេក្រង់​ Super AMOLED + កម្រិតអេក្រង់90Hz
សម្រាប់បទពិសោធន៍មើលឃើញ realme បានប្រើប្រាស់អេក្រង់6.4អីុញFHD ដែលលាតសន្ធឹង90.8%នៃតួរខ្លួនស្មាតហ្វូន ជាមួយអេក្រង់Super AMOLED មិនថាមើលភាពយន្តឬមើលព័ត៌មាន សុទ្ធតែអាចធ្វើអោយអ្នកមើលឃើញចំនុចល្អិតកាន់តែច្រើន ពណ៍​កាន់តែច្បាស់។ realme 7 មានកម្រិតអេក្រង់90Hz មិនថាលេងFacebook មើលវីដេអូឬក៏លេងហ្គេម អ្នកនឹងទទួលបានបទពិសោធន៍មើលឃើញយ៉ាងរលូន។

សម្រាប់រចនាបទខាងក្រៅ realme មានការរចនារូបរាងស្អាត ហើយការបំផុសគំនិតនេះគឺទទួលបានមកពីកញ្ជក់ ម៉ូឌែលនីមួយៗ សុទ្ធតែមានពីរពណ៌សម្រាប់ជ្រើសរើស គឺ ពណ៌ប្រាក់ (Mirror Silver) និង ពណ៌ខៀវ (Mirror Blue)

ក្នុងនាម realme ជាក្រុមហ៊ុនបច្ចេកវិទ្យាដែលមានស្មារតីហ៊ានឆ្ពោះទៅមុខ ដូច្នេះ realme 7 series បានបំពាក់បច្ចេកវិទ្យាលំដាប់Flagshipជាច្រើននៅលើវា និងជាជម្រើសស្មាតហ្វូនល្អបំផុតក្នុងជួរតម្លៃនេះ ​។ ចាប់ពីថ្ងៃនេះរាល់ការកម៉្មងrealme 7 series នៅតាមបណ្តាហាងទាំងអស់មិនត្រឹមតែអាចទទួលបានកាដូបន្ថែមនោះទេថែមទាំងទទួលបានកាដូកាបូបកីឡាយួរដៃថែមទៀតផង ហើយនឹងដាក់លក់ផ្លូវការនៅថ្ងៃទី9ខែតុលានេះហើយ។

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post