(ស្វាយរៀង ): នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ លោក ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង បាននាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារ ទឹកជំនន់ ចំនួន៣០គ្រួសារ ស្ថិតនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។

លោក ឌី វិជ្ជា តែងតែ គិតគូរជានិច្ច ចំពោះសុខទុក្ខរបស់ប្រជាពល រដ្ឋទាំងអស់ ដែលជួបគ្រោះទឹកជំនន់ នៅក្នុងរដូវវស្សានាពេលនេះ និងបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងស្មារតីខ្ពស់ជួយពលរដ្ឋពីគ្រោះមហន្តរាយនេះ ។

ក្នុងនោះ លោក បានបន្តអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ ទាំងអស់ ត្រូវ ថែទាំសុខភាពឱ្យបានល្អ ទទួលទានអាហារឱ្យបានត្រឹមត្រូវ ផឹកទឹកដាំឆ្អិនល្អ រស់នៅក្នុងបរិស្ថានស្អាត មានអនាម័យ ត្រូវគេងក្នុងមុងជានិច្ច និងត្រូវមានការប្រុងប្រយត្ន័ចំពោះសត្វអសិរពិសផ្សេងៗនៅពេលទឹកឡើង និងក្រោយស្រកទៅវិញ ជាពិសេសត្រូវមើលក្មេងតូចៗកុំឱ្យលេងទឹក ដែលអាចបណ្តាលឱ្យលង់ទឹកស្លាប់ ធ្វើឱ្យក្រុមគ្រួសារមានវិប្បដិសារីអស់មួយជីវិត ។

អំណោយដែលបានចែកជូនទាំង៣០គ្រួសារ ក្នុង១ គ្រួសារទទួលបាន៖ អង្ករ១០គ.ក្រ, មី ១កេស, ត្រីខ១យូរ, ឆៃប៉ូវ១គីឡូ , ភួយ២ និងថ្នាំ ពេទ្យ មួយ ចំនួន ទៀត ផងដែរ ៕ ដោយ : ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor