សង្គម
អាម៉ាប៉ាប៉ាញ៉ូសភ្នំពេញ ៖ នៅមុននេះបន្តិច ជនបង្កដែលបេីករថយន្តបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លា ប់ និងម្នាក់ទៀតរបួ សធ្ងន់ ត្រូវបានសមត្ថកិច្ចការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង ១៣ និង៣០នាទីរសៀលថ្ងៃនេះ។
សូមជម្រាបជូនថា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២៣និង៣០នាទីយប់ នៅចំណុច ផ្លូវ១៧៣ ប្រសព្វផ្លូវ៣២៨ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តម៉ាក Lexus NX 200T ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2BH-8494 ជាមួយម៉ូតូម៉ាក Honda C125 ពណ៍ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1AI-3848 ។
រថយន្ត Lexus 200T បានបេីកបរតាមបណ្តោយផ្លូវ១៧៣ ទិសដៅពីជេីងទៅត្បូង ដល់កន្លែងកេីតបានបុកម៉ូតូពីក្រោយ រួចបេីកថយកិនបន្ថែមទៀត បណ្តាលឲ្យអ្នកបេីកម៉ូតូស្លា ប់នៅកន្លែងកេីតហេតុ និង អ្នករួមដំណេីរម៉ូតូ របួ សធ្ងន់ ។
អ្នកបេីកបររថយន្តបង្កមានឈ្មោះ យ៉ាន់ណា លីណា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរពេទ្យធ្មេញ (ឃាត់ខ្លួនបណ្តោះអាសន្ន ) ស្នាក់នៅផ្ទះលេខ៥អឹម ក្រុមទី៤ ភូមិព្រៃព្រីងខាងត្បូងទី១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។
ភាភីម៉ូតូជាជនរងគ្រោះបេីកបរដោយឈ្មោះ ខុន តុង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្លូវបេតុង ភូមិ០១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ (ស្លា ប់) និងអ្នករួមដំណេីរឈ្មោះ ពៅ ម៉ត់ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបររត់កង់បី ស្នាក់នៅភូមិស្រះកែវ សង្កាត់ក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង ( របួ សធ្ងន់ ) ៕