សង្គម
អាម៉ាប៉ាប៉ាញ៉ូស
ភ្នំពេញ ៖ មន្ត្រីរាជការសាលាខណ្ឌច្បារអំពៅ មានការភ្ញាក់ផ្អើលសឹងគ្រប់ៗគ្នាកាលពីរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ បន្ទាប់ពីបានឃើញប្រជាពលរដ្ឋមួយរូប ដែលបានយកម៉ូតូរបស់ខ្លួនដែលផលិតកាលពីឆ្នាំ១៩៨០ មកធ្វើឯកសារ ដើម្បីពាក់ស្លាកលេខថ្មី នាឆ្នាំ២០២០ ខណៈគិតពីអាយុកាលមកដល់សព្វថ្ងៃគឺ ៤០ឆ្នាំមកហើយ ដែលធ្លាបមានតែម៉ូតូស៊េរីទំនើបៗដែលផលិតឆ្នាំ២០១៩ និង២០២០មកធ្វើស្លាកលេខ។
បើតាមលោកស្រី ខៀវ សុធាវី ប្រធានការិយាល័យច្រកចេញចូលសាលាខណ្ឌច្បារអំពៅ បានប្រាប់សារព័ត៌មានឲ្យដឹងថា មានបុរសវ័យចំណាស់ម្នាក់ ដែលមានលំនៅឋានក្នុងខណ្ឌច្បារអំពៅបានយកម៉ូតូម៉ាក(កន្ថោ) ដែលផលិតតាំងពីឆ្នាំ១៩៨០ យកមកធ្វើស្លាកលេខនៅការិយាល័យច្រកចេញចូលតែមួយដែលធ្វើឲ្យមន្ត្រីជំនាញធ្វើស្លាកលេខបានលាន់មាត់ថា មិនធ្លាប់សោះចាប់តាំងពីបង្កើតច្រកចេញចូលតែមួយមកនោះ ហើយអ្វីដែលរឹតតែអស្ចារ្យទៀតនោះគឺ ម្ចាស់ម៉ូតូមានក្រដាសពន្ធនាំចូលត្រឹមត្រូវតាមផ្លូវច្បាប់ទៀតផង។
លោកស្រីបានកោតសរសើរដល់បុរសជាម្ចាស់ម៉ូតូ ដែលយកម៉ូតូមកធ្វើស្លាកលេខ បើទោះបីជាផលិតអស់រយៈពេល៤០ឆ្នាំមកហើយបែបនេះក្ដី។