ក្រុមហ៊ុនបច្ចេកវិទ្យា Vivo សហការជាមួយនឹង National Geographic ក្នុងការប្រកាសបង្ហាញនូវយុទ្ធនាការថតរូបភាពតាមទូរស័ព្ទ (Mobile Photography Contest)ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមក្នុងការបង្កើតនូវចក្ខុវិស័យមាតិកាប្រព័ន្ធអេកូឡូស៊ី (Visual Content Ecosystem)
ក្រុមហ៊ុនបច្ចេកវិទ្យា vivo នៅថ្ងៃនេះបានប្រកាសបង្ហាញនូវព្រឹត្តិការណ៍ “VISION+” ដែលជាគំនិតផ្តួចផ្តើមជាសកលក្នុងការបង្កើតនូវប្រព័ន្ធមាតិកាអេកូឡូស៊ីមួយជាមួយនឹងការបង្ហាញអំពីការប្តេជ្ញាចិត្តរយៈពេលវែងនៅក្នុងការពង្រឹងទៅលើការឌីស្សាញដ៏ល្អឥតខ្ចោះ និងក្នុងនាមជាអ្នកដឹកនាំនៅក្នុងបច្ចេកវិទ្យាថតរូបភាពតាមទូរស័ព្ទ។ សម្រាប់ប្រព័ន្ធអេកូឡូស៊ី VISION+ ecosystem នេះគឺមានការបង្កើតឡើងនូវពានរង្វាន់ vivo VISION+ Mobile Photography Awards ដែលមានការសហការរួមគ្នាជាមួយនឹង National Geographic ជាមួយនឹង ivo VISION+ Mobile Photography Academy, vivo VISION+ Master Class, vivo VISION+ Youth Program និង vivo VISION+ Photographers Federation ។
សម្រាប់មជ្ឈមណ្ឌល vivo VISION+ គឺជាមូលដ្ឋានស្នូលដែលនឹងបង្កើតនូវប្រព័ន្ធមាតិកាអេកូឡូស៊ីនេះតាមរយៈការផ្តួចផ្តើមជាច្រើនដែលក្នុងនោះគឺមានការផ្តោតទៅលើមាតិកាថ្មីៗ ការអប់រំ និងការផ្លាស់ប្តូរទៅលើផ្នែកវប្បធម៌ផងដែរ។ យុទ្ធសាស្រ្តរបស់ភាពជាអ្នកដឹកនាំនៃផលិតផលរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Vivo នេះគឺមានការពាក់ព័ន្ធទៅនឹងការថតរូបភាពចេញពីស្មាតហ្វូនដែលជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌និងការរស់នៅក្នុងជីវិតប្រចាំថ្ងៃ។
លោក Michael Chang អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Vivo នៅក្នុងព្រឹត្តិការណ៍ vivo VISION+ ដែលធ្វើឡើងនៅក្នុង Enjoy Art Museum នៅក្នុងទីក្រុងប៉េកាំងនិយាយថា “ការបង្កើតឡើងនៃ vivo VISION+ នេះគឺជាការផ្តោតទៅលើបច្ចេកវិទ្យាជាច្រើនៃការថតរូបភាពតាមរយៈស្មាតហ្វូន និងវប្បធម៌ថែមទៀត។ យើងគឺមានការជម្រុញទឹកចិត្តក្នុងការផ្តល់អោយមនុស្សជាច្រើននូវ Tools ជាច្រើនក្នុងការចាប់យក និងឱកាសជាច្រើនទៀតក្នុងការបង្ហាញអំពីអ្វីដែលកើតឡើងនៅក្នុងជីវិតរបស់ពួកគេ។ យើងមានក្តីសង្ឃឹមក្នុងការសហការជាមួយនឹងអ្នកបង្កើតនូវមាតិកាជាច្រើនទៀតក្នុងការបង្ហាញអំពីវប្បធម៌នៃម៉ាកយីហោរបស់យើងផងដែរ។ ការផ្តួចផ្តើមនេះគឺជាឱកាសមួយក្នុងការបង្រៀនអ្នកប្រើប្រាស់ជាច្រើនទៅលើបច្ចេកវិទ្យាកម្រិតខ្ពស់របស់យើង និងការបង្ហាញអំពីភាពអស្ចារ្យដែលយើងបានរកឃើញផងដែរ។”លោក Tang Qingliang នាយកប្រតិបត្តិជាន់ខ្ពស់ផ្នែក Imaging Product លោក Li Zhuo អគ្គនាយកប្រតិបត្តិផ្នែក Digital Imaging Product និងលោក An Yiran អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែក Digital Imaging Product ក៏មានវត្តមាននៅក្នុងព្រឹត្តិការណ៍នេះផងដែរ។
នៅក្នុងព្រឹត្តិការណ៍នេះ ក្រុមហ៊ុនបច្ចេកវិទ្យា vivo ក៏ប្រកាសអំពីការសហការជាមួយនឹង National Geographic ក៏ប្រកាសបង្ហាញនូវព្រឹត្តិការណ៍ប្រកួតប្រជែងតាមទូរស័ព្ទផងដែរនោះគឺពានរង្វាន់ vivo VISION+ Mobile Photography Awards ។ អ្នកប្រើប្រាស់ស្មាតហ្វូនជាសកលអាចបង្ហាញអំពីជំនាញនៃការថតរូបភាពរបស់ពួកគេ ហើយអ្នកដែលជំនាញអាចដាក់ពាក្យសម្រាប់ប្រកួតដណ្តើមពានរង្វាន់រូបភាពអន្តរជាតិនេះផងដែរ។ សម្រាប់ការប្រកួតនេះនឹងចុះផ្សាយនៅលើវេបសាយផ្លូវការ ហើយវាក៏មានការចូលរួមជាមួយនឹងអ្នកថតរូបភាពជាច្រើនទៀតនោះគឺលោក Steve McCurry និង Michael Halsband ផងដែរ។
លោកស្រី Wang Yan ប្រធានផ្នែក National Geographic Branded Content and Partnership និយាយនៅក្នុងព្រឹត្តិការណ៍នេះថា “នៅក្នុងនាមជាប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិនោះ National Geographicនេះគឺតែងតែផ្តល់នូវមាតិកាល្អៗ។ ក្រុមហ៊ុន vivo ចែករំលែកនូវគុណតម្លៃនេះហើយក៏ជាដៃគូសហការរបស់យើងជាច្រើនឆ្នាំផងដែរ។” គួរបញ្ជាក់ផងដែរថា នៅដើមឆ្នាំ ២០១៤ ក្រុមហ៊ុនទាំងពីរនេះបានសហការគ្នាក្នុងការផ្សព្វផ្សាយទៅលើការថតរូបភាពតាមទូរស័ព្ទផងដែរ។កិច្ចសហការនេះនឹងធ្វើអោយចក្ខុវិស័យនៃក្រុមហ៊ុនរបស់ពួកគេទៅកាន់តែឆ្ងាយថែមទៀត។
vivo VISION+ Mobile Photography Academy គឺជាស្ថាប័នដែលផ្តួចផ្តើមទៅលើការអប់រំផ្នែកថតរូបភាព ការផ្តល់នូវសិល្បៈ និងវប្បធម៌ថែមទៀត។ នៅក្នុងស្ថាប័ននេះ អ្នកដែលចូលចិត្តការថតរូបអាចរៀន និងស្វែងយល់អំពីការបង្កើតនូវរូបភាពដ៏អស្ចារ្យថែមទៀត។ សម្រាប់ vivo VISION+ Mobile Photography Academyនេះនឹងអញ្ចើញនូវអ្នកជំនាញជាច្រើនដើម្បីបង្រៀនអំពីការថតរូបភាពកាន់តែអស្ចារ្យ និងស្រស់ស្អាតបំផុត។ លោក Xiao Quan ដែលចូលរួមក្នុងព្រឹត្តិការណ៍ VISION+ នេះគឺជាបេក្ខជនម្នាក់ដែលនឹងចូលរួមនៅក្នុងកម្មវិធីនេះផងដែរ។ ក្រុមហ៊ុន Vivo នឹងបង្កើតនូវថ្នាក់ VISION+ Master Classដែលផ្តល់នូវការផ្លាស់ប្តូរផ្នែកវប្បធម៌សម្រាប់អ្នកថតរូបភាព និងអ្នកប្រើប្រាស់ថែមទៀត។ ក្រុមហ៊ុន Vivo ក៏នឹងប្រកាសបង្ហាញនូវកម្មវិធី VISION+ Youth Programក្នុងការជម្រុញទៅលើផ្នែកក្មេងៗក្នុងការថតរូបភាពនៅក្នុងមហាវិទ្យាល័យ និងសាកលវិទ្យាល័យរបស់ពួកគេផងដែរផងដែរ។
សម្រាប់មូលដ្ឋានគ្រឹះស្នូលរបស់ “VISION+ Photographers Federation” គឺជា JOY IMAGE ដែលមានការផ្តោតទៅលើការថតរូបភាពដ៏ល្អឥតខ្ចោះនៅជុំវិញពិភពលោក។ ក្រុមហ៊ុន vivo ក៏មានកិច្ចសហការជាមួយនឹងអ្នកបង្កើតជាច្រើនទៀតក្នុងការបង្ហាញអំពីភាពគ្មានដែនកំណត់ក្នុងការថតរូបភាពជាសកល។ ក្រុមហ៊ុន Vivo បានផ្តោតទៅលើបច្ចេកវិទ្យា cutting-edgeជាច្រើនរបស់ក្រុមហ៊ុន Vivo ដែលមានការប្រើប្រាស់នៅលើស្មាតហ្វូន vivo NEXឬការធ្វើបដិវត្តន៍ទៅលើប្រព័ន្ធ Gimbal Camera System នៅលើស្មាតហ្វូន vivo X50 seriesនិងប្រើប្រាស់នូវសេនស័រ 50MP GN1 sensor ផងដែរ។ នៅក្នុងពេលអនាគតនោះ ក្រុមហ៊ុន Vivo អាចនឹងពង្រឹងទៅលើការថតរូបភាពកាន់តែស្រស់ស្អាតនៅក្នុងប្រភេទក្រុមផ្សេងៗគ្នាដូចជាការថតរូបភាពពេលយប់ រូបភាពឌីជីថល រូបភាពកីឡា ការថតរូបភាព telephoto lens ការថតវីដេអូ និងមុខងារនៃការថតរូបភាពជាច្រើនទៀត។ ក្រុមហ៊ុន Vivo ក៏នឹងបន្តទៅលើភាពច្នៃប្រឌិតជាច្រើនទៀតផងដែរនៅក្នុងការពង្រឹងទៅលើសមត្ថភាពនៃការថតរូបជាលក្ខណៈសកលនោះ។
ក្រុមហ៊ុនបច្ចេកវិទ្យា vivo នៅក្នុងព្រឹត្តិការណ៍នេះ លោក Li Zhuo ប្រធានផ្នែក Digital Imaging Product របស់ក្រុមហ៊ុន Vivo និយាយថា សម្រាប់សេនស័រថ្មីនេះដំណើរការជាមួយនឹង RGBW matrix និង CFA filter ។ វាក៏មានការដោះស្រាយទៅលើបញ្ហានៅក្នុងបច្ចេកវិទ្យា RYYB technologyដែលមានការពង្រឹងទៅលើប្រព័ន្ធកាមេរ៉ាផងដែរ។ ជាមួយនឹង Tools ទាំងអស់នោះ គ្រប់គ្នាអាចថតរូបភាពបានស្រស់ស្អាតជាមួយនឹងបទពិសោធន៍ដ៏ល្អឥតខ្ចោះថែមទៀត៕