header ads

Sponsor

បរទេស

អាម៉ាប៉ាប៉ាញ៉ូស

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសរសេរនៅក្នុងTwitterថា លោក​និង​ភរិយា មេឡានី ត្រាំ បាន​ឆ្លង​ជំងឺ​កូវីដ​និង​ចាប់​ផ្ដើម​ធ្វើ​ចត្តា​ឡី​ស័ក​។

ការប្រកាសរបស់លោកត្រាំនេះ ធ្វើឡើងបន្ទាប់ពីជំនួយការកំពូលមួយរូប ដែល​លោក​បាន​ចំណាយ​ពេល​ជា​ច្រើន​នៅក្បែរនៅសប្តាហ៍នេះ បានធ្វើតេស្តវិជ្ជមានកូវីដ១៩។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រី Hope Hicks ជាជំនួយ​ការ​ដ៏​ជិត​ស្និទ្ធ​បំផុតរបស់លោក ត្រាំ បានធ្វើតេស្ត​វិជ្ជ​កូវីដ​១៩​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​។

ជំនួយការវ័យ៣១ឆ្នាំ គឺនាងទើបបានធ្វើដំណើរជាមួយលោក ត្រាំ តាមយន្ដហោះ Air Force One ទៅជជែក​ដេញ​ដោល​តាម​ទូរ​ទស្សន៍​នៅរដ្ឋអូហៃអូកាល​ពីដើម​សប្តាហ៍​នេះ​។ លោកស្រី Hicks ត្រូវបានគេប្រទះឃើញ នៅ​ពេល​ចុះ​ពី​លើ​យន្ត​ហោះប្រធានាធិ​បតី​កាលពីថ្ងៃអង្គារនៅទីក្រុង Cleveland ដោយគ្មានពាក់ម៉ាស់ការពារឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាង​បានស្ថិត​នៅជិតលោក ត្រាំ ជាងគេ នៅពេលធ្វើដំណើរលើឧទ្ធម្ភាគចក្រ​ប្រធានា​ធិបតី​ម៉ារីន នៅថ្ងៃពុធ នៅ​ពេល​ដែល​លោក ត្រាំ បានទៅជួបក្រុមអ្នកគាំទ្រនៅ​រដ្ឋ​មីនីសូតា​។

វីរុសកូវីដ១៩ បានឆ្លងប្រជាជនអាមេរិកជាង ៧,២ លាននាក់ ក្នុងនោះស្លាប់ជាង ២០០.០០០ នាក់។ សេត​វិមាន​តែ​ង​ធ្វើតេស្ដរាល់ជំនួយការនិងមនុស្សទាំងអស់ ដែលត្រូវធ្វើការប្រាស្រ័យទាក់ទង​ជាមួយ​ប្រធា​នា​ធិ​ប​តី​ជា​រៀង​រាល់​ថ្ងៃ​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post