
សង្គម
អាម៉ាប៉ាប៉ាញ៉ូសមុននេះបន្តិច ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋានរាជធានីភ្នំពេញ បានប្រតិកម្មនឹង ផេគលោក ព្រំ សាន្ត ដែលជាទីប្រឹក្សាក្រសួងព័ត៌មាន ថាផុសព័ត៌មានបំភ្លើសការពិត ខណៈព័ត៌មានកើតឡើងតាំងពីខែមីនា ហើយមិនមែនជាករណីចោរឆក់ទៀត។
សេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សទៅនឹងហ្វេសបុកផេកឈ្មោះ San Prum និងផេកមួយចំនួនទៀតដែលបានយកព័ត៌មានចាស់ករណីជនបរទេសធ្លាក់ពីលេីម៉ូតូកង់បីតាំងពីខែមីនា មកចុះផ្សាយ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ សូមធ្វេីការបកស្រាយបំភ្លឺ និងបញ្ជាក់ជូនសាធារណ:ជនឲ្យបានជ្រាបថា នេះជាករណីចាស់ដែលបានកេីតឡេីងតាំងពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ នៅចំណុចមុខវត្តឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
គណនីហ្វេសបុក ឬផេកមួយចំនួនដែលតែងតែយកព័ត៌មានចាស់មកផុសបំភ្លេីសការពិត ក្នុងគោលបំណងអាក្រក់ ដែលធ្វេីឲ្យប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ ជាពិសេសក្នុងគោលបំណងបំពុលបរិយាកាសសង្គម ឬក៏មានបំណងអាក្រក់ដេីម្បីបង្កអសន្តិសុខដល់សង្គមជាតិផងដែរ ។
សូមបញ្ជាក់ថាករណីខាងលេីនេះមិនមែនជាករណីឆក់នោះទេ ជនបរទេសបានធ្លាក់ពីលេីម៉ូតូកង់បី រងរបួសស្រាល និងមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់ជីវិតដូចផេកមួយចំនួនបានចុះផ្សាយខុសពីការពិតនោះទ ៕
សូមចូលរួមទប់ស្កាត់រាល់ព័ត៌មានមិនពិត និងចូលរួមចែករំលែកតែព័ត៌មានពិត !!!


សូមជម្រាបជូនថាកាលពីពេលថ្មីៗកន្លងទៅនេះ ទីប្រឹក្សាក្រសួងព័ត៌មានរូបនេះ ក៏ធ្លាប់ត្រូវបាន លោករដ្ឋមន្ត្រីក្រសួងព័ត៌មានព្រមានជាសាធារណៈ ផងដែរ ព្រោះច្រើនដងពេកនាំឲ្យខូចឈ្មោះក្រសួង លោករដ្ឋមន្ត្រីថា បើលោក ព្រំ សាន នៅតែបង្ហោះរបៀបនេះទៀត (ព័ត៌មានផ្ទាល់ខ្លួនគេ) ក្រសួងសូមបណ្តេញលោកចេញពីការងារហើយ។