បរទេស
អាម៉ាប៉ាប៉ាញ៉ូសលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រា ត្រូវបានព្យាបាលដោយថ្នាំ dexamethasone ដែលជាថ្នាំស្តេរ៉ូអ៊ីតត្រូវបានផ្តល់ឱ្យសម្រាប់ការឆ្លងមេរោគកូវីដ១៩ធ្ងន់ធ្ងរ គឺបន្ទាប់ពីលោកទើបត្រូវបានដាក់អុកស៊ីសែនកាលពីថ្ងៃសុក្រ។
ទោះយ៉ាងណាគ្រូពេទ្យបញ្ជាក់ថា លោក ដូណាល់ ត្រាំ កំពុងជាសះស្បើយហើយ។ លោកបណ្ឌិត Sean Conley បានរៀបរាប់អំពីស្ថានភាពជំងឺរបស់លោក ត្រាំ ថា លោកកំពុងត្រូវបានព្យាបាលដោយ dexamethasone ដែលជាថ្នាំស្តេរ៉ូអ៊ីតសម្រាប់ផ្តល់ឱ្យអ្នកជំងឺដែលមានជំងឺកូវីដ១៩ធ្ងន់ធ្ងរដើម្បីជួយដល់មុខងារសួត។
លោក ត្រាំ អាចនឹងត្រូវបានចេញពីមន្ទីរពេទ្យកងទ័ព Walter Reed នៅព្រឹកថ្ងៃចន្ទដើម្បីបន្តការព្យាបាលរបស់គាត់នៅឯសេតវិមាន។
ថ្នាំ Dexamethasone គឺជាថ្នាំស្តេរ៉ូអ៊ីត ដែលប្រើសម្រាប់បន្ថយការរលាក ហើយវាត្រូវបានគេសរសើរថា ជារបកគំហើញដ៏សំខាន់មួយក្នុងការព្យាបាលជំងឺកូវីដ១៩។ ការឆ្លងមេរោគនេះ គឺបង្កឱ្យមានការរលាកនៅពេលដែលរាងកាយព្យាយាមប្រយុទ្ធប្រឆាំងនឹងវា។
ប៉ុន្តែពេលខ្លះប្រព័ន្ធភាពស៊ាំចូលហួសកំរិត ហើយប្រតិកម្មនេះអាចបណ្តាលឱ្យស្លាប់។ ប្រតិកម្មដែលត្រូវបានបង្កើតឡើងដើម្បីវាយប្រហារមេរោគឆ្លង គឺបានបញ្ចប់ដោយការវាយប្រហារលើកោសិកាផ្ទាល់របស់រាងកាយ ដូច្នេះ Dexamethasone គឺជួយបញ្ចៀសផលប៉ះពាល់នេះ។c
ថ្នាំប្រភេទនេះប្រើបានសម្រាប់តែមនុស្សដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយទទួលខ្យល់អុកស៊ីសែនប៉ុណ្ណោះ ឬអ្នកជំងឺមានស្ថានភាពមិនស្រួលបំផុត។
ថ្នាំនេះមិនមានប្រសិទ្ធភាពលើមនុស្សដែលមានរោគសញ្ញាស្រាលនោះទេ៕