
សង្គម
អាម៉ាប៉ាប៉ាញ៉ូសលោកគ្រូហោរាសាស្ត្របានរំលឹក តើឆ្នាំ២០២១ខាងមុខគ្រោះមហន្តរាយអាចកើតឡើងនៅលើពិភពលោកបានមែនដែរឬទេ?
បើតាមគន្លងតារាសាស្ត្រមានតារា ចំនួន៦ដួងបានគោចរមកនៅក្នុងរាសីតែមួយ គឺនៅថ្ងៃទី១១ ខែកុម្ភៈឆ្នាំ២០២១ខាងមុខនេះជាអាទិ៍ដូចជា ៖
១,ព្រះអាទិត្យ នៅរាសីទី១០ អង្សា ២៨ លិប្ដាហ៍០៦
២,ព្រះចន្ទ នៅរាសីទី១០ អង្សា ១៩ លិប្ដាហ៍២៦
៣,ព្រហស្បតិ៍ នៅរាសីទី១០ អង្សា ១៩ លិប្ដាហ៍២១
៤,ព្រះសុក្រ នៅរាសីទី១០ អង្សា ១៤ លប្ដាហ៍៤២
៥,ព្រះសៅរ៍ នៅរាសីទី១០ អង្សា ០៧ លិប្ដាហ៍៥១
៦,ព្រះពុធ នៅរាសីទី១០ អង្សា ០៦ លិប្ដាហ៍៣៥
លក្ខណៈតារាសាស្ត្របែបនេះ តាមតម្រាហោរាសាស្ត្រមានទំនាយថាអាចមានគ្រោះមហន្តរាយធំធេងដល់ពិភពលោក។
ដូចជាគ្រោះមហន្តរាយពីភ្លើង
ព្រះអាទិត្យនិងព្រះសៅរ៍ជាតារាធាតុភ្លើង គ្រោះមហន្តរាយពីទឹក ព្រះពុធ និងព្រះសុក្រជាតារាធាតុទឹក គ្រោះមហន្តរាយពីដី ព្រហស្បតិ៍ និងព្រះចន្ទ ជាតារាធាតុដី។
នៅក្នងរាសីទី១០គឺរាសីមករ ជារាសីធាតុដីថែមទៀត លក្ខណៈបែបនេះអាចមានគ្រោះមហន្តរាយពីបញ្ហាសង្រ្គាម បញ្ហាសេដ្ឋកិច្ច គ្រោះរញ្ជួយដី និងបញ្ហាទឹក។
តែយ៉ាងណាក៏ដោយតារាទាំង៦ដួង មិនស្ថិតនៅក្នុងជួរតែមួយទេ ព្រោះអង្សាមានការខុសគ្នាច្រើនដែរ សង្ឃឹមថារឿងរ៉ាងមិនជាធ្ងន់ធ្ងរណាស់ណាទេ។