សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ចប់ការព្យាបាលជំងឺកូវីដ១៩ ហើយនឹងអាចវិលត្រឡប់ទៅចូលរួមក្នុងព្រឹទ្ធការណ៍សាធារណៈដូចដើមវិញចាប់ពីសៅរ៌នេះ។ នេះបើការបញ្ជាក់ពីគ្រូពេទ្យរបស់លោក ត្រាំ។

លោកវេជ្ជបណ្ឌិត Sean Conley បាននិយាយថា ការប្រើប្រាស់ថ្នាំសម្រាប់ព្យាបាលលោក ត្រាំ បានឆ្លើយតបល្អណាស់ និងធ្វើឱ្យគាត់មានសុខភាពនឹងនរ។

លោក ត្រាំ បាននិយាយដែរថា គាត់នឹងធ្វើតេស្ដជំងឺកូវីដ១៩មួយទៀតនៅថ្ងៃសុក្រនេះ​ ហើយសង្ឃឹមថា នឹងអាចចូលរួមក្នុងក្នុងការជួបជុំធ្វើយុទ្ធនាការបោះឆ្នោតឡើងវិញនៅចុងសប្តាហ៍នេះនៅរដ្ឋFlorida ។

ទោះជាយ៉ាងណា លោក ត្រាំ ប្រកាសដកខ្លួនចេញពីការជជែកដេញដោលតាមទូរទស្សន៍នៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយនេះ ជាមួយលោក Joe Biden បេក្ខភាពប្រធានាធិបតីមកគណបក្សប្រជាធិបតេយ្យ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការប្រកាសរបស់លោក ត្រាំ នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ធ្វើឱ្យមានចម្ងល់ថា តើការជជែកពិភាក្សាគ្នារវាងបេក្ខភាពប្រធានាធិបតីនេះនឹងធ្វើឡើងនៅពេលណា?។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor